ពីនេះ ពីនោះ
ក្អែក​ទឹកធំ​ពេល​មិនទាន់​ពេញវ័យ​ក្បាល ក និង​ពោះ​មាន​ពណ៌​ស
21, Apr 2016 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ក្អែក​ទឹកធំ ជា​ប្រភេទ​ក្អែកទឹក​ដែលមាន​មាឌធំ​ជាង​ក្អែកទឹក​ដទៃ ចំពុះ​របស់​វា​ធំ បំពង់ក​លើ​និង​មុខ​វា​មាន​ពណ៌​ស​។ នៅ​រដូវ​បន្ត​ពូជ ក្អែក​ទឹកធំ​មាន​រោម​ឆូត​ស​យ៉ាងច្រើន​នៅលើ​ក្បាល និង​គល់​ចំពុះ​ពណ៌​លឿង ដៅ​ស​នៅ​ដើម​ក​កាន់តែ​ធំ​។ ចំពោះ​ប្រភេទ​ក្អែក​ទឹកធំ​នេះ នៅពេល​មិនទាន់​ពេញវ័យ ក្បាល ក និង​ពោះ ស្ទើរតែ​ពណ៌​ស ចំណែក​ខ្នង​ប្រផេះ​ក្រ​ម៉ៅ​។



​ក្អែក​ទឹកធំ ភាគច្រើន​គេ​ប្រទះឃើញ មាន​រស់នៅ​តំបន់​វាលភក់​រុក្ខជាតិ និង​ច្រាំង​សមុទ្រ​។ ប៉ុន្តែ​វា​មាន​វត្តមាន​ពេញ​មួយឆ្នាំ និង​សម្បូរ​មាន​ច្រើន​នៅ​បឹង​ទន្លេសាប​។ សម្រាប់​រដូវ​ដែល​ក្អែក​ទឹកធំ​បន្ត​ពូជ គឺ​ចាប់ពី​ខែតុលា ដល់​ខែកុម្ភៈ​៕

​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 ​បក្សី​នៅ​ប្រទេស​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com