ជាតិ
អ្នកកាសែត​នឹង​រួមគ្នា​វិភាគ​ទៅលើ​អនាគត​នយោបាយ​កម្ពុជា​
20, Apr 2016 , 3:42 pm        
រូបភាព
ដោយ: ថ្មីៗ
 ក្លិប អ្នកកាសែត កម្ពុជា​នឹង​រៀបចំ​ការពិភាក្សា​ក្រោម ប្រធានបទ «​អនាគត នយោបាយ កម្ពុជា ឆ្ពោះទៅ ការ បោះ ឆ្នោត ឆ្នាំ ២០១៨»  នៅ ម៉ោង​៩​ព្រឹក ថ្ងៃ ទី ២២ មេសា ២០១៦ នៅ សណ្ឋាគារ សាន់វ៉េ ក្បែរ វត្តភ្នំ ក្នុង​រាជធានី​ភ្នំពេញ ។​



​លោក ប៉ែន បូ​ណា ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា​និយាយថា ការពិភាក្សា​នេះ​មាន​គោលបំណង​ធ្វើការ​វិភាគ និង​ការប្រមើលមើល​អំពី​និន្នាការ​នយោបាយ​នៅ​កម្ពុជា​ឆ្ពោះទៅកាន់​ការបោះឆ្នោត​នាពេលខាងមុខ​។ លោក បន្ថែមទៀតថា អ្នកកាសែត​ក៏​នឹង​ផ្លាស់ប្តូរ​យោបល់​ផងដែរ​ដើម្បី​ពង្រឹង​តួនាទី​សារព័ត៌មាន​នៅក្នុង​ការ​ធ្វើ​សេចក្តីរាយការណ៍​អំពី​នយោបាយ​នៅ​កម្ពុជា​។ ការចូលរួម​កាន់តែ​សកម្ម​របស់​សារព័ត៌​មាននៅ​ក្នុងការ​ផ្តល់ព័ត៌មាន​ពិត ត្រឹមត្រូវ និង មាន​ប្រយោជន៍ នឹងធ្វើ​ឲ្យ​សារព័ត៌មាន​កម្ពុជា​ចូលរួម​កាន់តែច្រើន​និង​កាន់​តែមាន​ប្រសិទ្ធភាព​នៅក្នុង​ការពង្រឹង​ល​ទ្ឋិ​ប្រជា​ធិ​ន​តេ​យ្យ​នៅ​កម្ពុជា​។​

​នៅក្នុង​ការពិភាក្សា​នេះ លោក​ប៉ែន បូ​ណា​ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា និង លោក ពុ​យ គា អគ្គលេខាធិការ​ក្លិប​អ្នកកាសែត​កម្ពុជា​នឹងធ្វើ​ការវិភាគ​ដោយ​ផ្អែកលើ​ទស្សន​:​ផ្ទាល់ខ្លួន​ដើម្បី​ប្រមើលមើល​អនាគត​នយោបាយ​នៅ​កម្ពុជា និង​និន្នាការ​របស់​គណបក្សនយោបាយ​នៅ​កម្ពុជា​ចាប់ពី​ឆ្នាំ ១៩៩៣ រហូតដល់​ឆ្នាំ ២០១៨ ខាងមុខ​។​

​វាគ្មិន​ទាំងពីរ​ក៏​នឹង​បញ្ចេញ​ទស្សន​:​ផងដែរ​ថា​តើ​សារព័ត៌មាន​នឹងមាន​តួនាទី​បែបណាខ្លះ​នៅក្នុង​ការបោះឆ្នោត​ឆ្នាំ​២០១៧​និង​២០១៨​ខាងមុខនេះ​។ អ្នកចូលរួម​ក៏​អាច​ចែករម្លែក និង​បង្ហាញ​ទស្សនៈ​យល់ឃើញ​របស់ខ្លួន​ផងដែរ​ទាក់ទង​នឹង​ប្រធានបទ​ខាងលើ​៕


Tag:
 នយោបាយ
  កម្ពុជា
  ccj
© រក្សាសិទ្ធិដោយ thmeythmey.com