ពីនេះ ពីនោះ
បាន​របស់ទំនើប កុំ​ទំនើង​!
20, Apr 2016 , 5:32 pm        
រូបភាព
ដោយ: ថ្មីៗ

​និពន្ធ​ដោយ ប៉ាកកា​ខ្មៅ​

​កំណាព្យ​បទ ពាក្យ​៨



- iPhone, iPad កូន​អើយ​ឪ​pay​    ​    ​សុំ​តែ​ម្យ៉ាង​ទេ​ឲ្យ​កូន​ឪ​ខំ​
​ពេល​រៀន​ដឹង​រៀន​កុំ​ហ៊ាន​បន្លំ​    ​    ​កុំ​ពូន​សំងំ​ខំ​តែ​Facebook​។​

-​ម៉ូតូ​ចេញ​ថ្មី​មានអី​អស្ចារ្យ​    ​    ​    ​ឲ្យ​តែ​ប្រាប់​ប៉ា​ចាំ​ឲ្យ​គេ​ទុក​
​សុំ​ឲ្យ​តែ​កូន​គិតដល់​ម៉ែ​ពុក​    ​    ​    ​បើកបរ​ទៅមុខ​កុំ​តែ​បង្ហោះ​។​

-​ឬ​ចង់​ជិះឡាន​ក៏បាន​អាវ៉ា​    ​    ​    ​ប៉ា​លៃ​យ៉ាងណា​ឲ្យ​កូន​ស្អាត​ស្រស់​
​គូទ​ហើមប៉ោង​ស្វិត​ឲ្យ​បាន​ទាំងអស់​    ​    ​ត្រឹមតែ​របស់​ចង់​អី​ក៏បាន​។​

-​នេះ​ចិត្ត​ម៉ែឪ​ទាំង​គេ​ទាំង​យើង​    ​    ​ឃើញ​កូន​ទំនើង​ដូច​ភ្លើង​ឆេះ​ប្រាណ​
​រស់នៅ​បាក់មុខ​អផ្សុកអប្សាន្ត​    ​    ​ជូ​ប​ញាតិសន្តាន​លែង​ចង់​ហ៊ាន​ស្តី​។​

-​បើសិន​ឪ​ដឹង​កូន​ប្រឹង​សិក្សា​    ​    ​    ​អស់ទ្រព្យ​យ៉ាងណា​ក៏​មិន​ថា​អី​
​រែកពុន​លីសែង​កាប់​គាស់​វាស់ដី​    ​    ​ព្រោះ​កូនប្រុស​ស្រី​អស់​អី​អស់​ចុះ​៕​    ​    ​    ​    ​    ​    ​    ​    ​     


© រក្សាសិទ្ធិដោយ thmeythmey.com