ពីនេះ ពីនោះ
ស្មោញ​ជាស​ត្វ​មាន​កវែង​ដូច​ពស់​
22, Apr 2016 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ស្មោញ គឺជា​ប្រភេទ​បក្សី​មួយ​ប្រភេទ​ដែលមាន​វត្ត​មាននៅ​ប្រទេស​ក្នុង​កម្ពុជា​តាំងពី​យូរយារ​ណាស់​មកហើយ​។ សត្វ​ប្រភេទ​នេះ​មាន​កវែង​ដូច​ពស់ ចំពុះ​របស់​វា​ស្រួច​ដូច​ដាវ សំបុរ​ពណ៌​ខ្មៅ កន្ទុយ​វែង ឆូត​សវែងៗ​នៅ​ផ្នែក​ខ្នង​។ ស្មោញ​ជាស​ត្វ​ដែល​រស់​នៅតាម​តំបន់ បឹង វាលភក់ និង​ទន្លេធំៗ​។  សត្វ​នេះ​គេ​ស​ង្គេ​ត​ឃើញថា មាន​វត្តមាន​ពេញ​មួយឆ្នាំ និង​មាន​បន្ទាយ​ពង​កូន​ដ៏​ធំ​នៅ​តំបន់​ព្រែក​ទាល់ បឹង​ទន្លេសាប និង​តំបន់​តូច​មួយចំនួន​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា​។ ចំពោះ​ការស្វែងរក​ចំណី ស្មោញ​ជាស​ត្វ​មុជទឹក​ចាប់​ត្រី​ជា​អាហារ​។ ក្នុងនោះ​ផងដែរ សត្វ​ស្មោញ​មានការ​បន្ត​ពូជ​ចាប់ពី​ខែមិថុនា ដល់​ខែមីនា ដែលមាន​ចំនួន​ពង​ចាប់ពី​៤ ទៅ​៦​ពង​តែប៉ុណ្ណោះ​ក្នុង​មួយ​រដូវ​បន្ត​ពូជ​។​



​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 ​បក្សី​នៅ​ប្រទេស​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com