កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម​២០២៣៖ លោក ទៀ បាញ់ ធ្វើជា​ប្រធាន លោក អូន ព័ន្ធមុន្នីរ័ត្ន ជា​អនុប្រធាន​
22, Apr 2016 , 2:12 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន បានបញ្ជាក់​ឲ្យ​ដឹងថា គណៈ​រដ្ឋ មន្ត្រី​បានអនុម័ត​លើ​ការត្រៀម​រៀបចំ​ផែនការ​សកម្មភាព​ជាច្រើន​សំរាប់​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុងការ​ប្រកួត​កីឡា (SEA GAMES) លើក​ទី​៣២ នៅ​ឆ្នាំ ២០២៣ ដោយ​ក្នុង​នោះបាន​សម្តេច​ផ្តល់​តួនាទី​ដល់​លោក​ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី ប្រធាន​កីឡា​ស៊ី​ហ្គេម រួមទាំង​មាន​ទេសរដ្ឋមន្ត្រី​មួយចំនួនទៀត​ជា​អនុប្រធាន ក្នុងនោះ​មាន ឯកឧត្តម អូន ព័​ន្ឋ​មុន្នី​រ័ត្ន ផងដែរ​។



​បន្ថែម​ពីលើ​នេះ សម្តេចនាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា ក្រៅ​អំពី​ថវិកា​សាងសង់​ពហុកីឡាដ្ឋាន​ដែលជា​ជំនួយ​មិត្ត ចិន រាជរដ្ឋាភិបាល​កម្ពុជា​ត្រៀម​ប្រាក់​បំរុង​ប្រមាណ​ជាង ៤០ លាន ដុល្លារ​ថែមទៀត​ទុក​សំរាប់​ការរៀបចំ​ការប្រកួត​កីឡា (SEA GAMES) នៅ​ឆ្នាំ​២០២៣ ខាងមុខ ។​



​សម្តេច​បាន​លើកទឹកចិត្ត និង​គាំទ្រ​ពេញទំហឹង​ដល់​កីឡាករ កីឡាការិនី​កម្ពុជា​ទូទាំងប្រទេស​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​លើ​វិញ្ញាសារ​កីឡា​គ្រប់​ប្រភេទ ដើម្បី​ត្រៀម​ប្រកួតប្រជែង​ទទួល​មេដាយ និង​ជ័យជំនះ​ជូន​ប្រទេសជាតិ​នៅក្នុង កីឡា (SEA GAMES) ឆ្នាំ​២០២៣ ខាងមុខនេះ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​លើកដំបូង​បំផុត ចាប់​តាំង ពី​ឆ្នាំ ១៩៥៨៕


Tag:
 ស៊ី​ហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com