កីឡាជាតិ
ជាតិ
ល្បុក្កតោ​ចុះ MOU ចែករំលែក​វប្បធម៌​ជាមួយ​បណ្ឌិតសភា​ក្បាច់គុន​ពិភពលោក​
22, Apr 2016 , 9:19 pm        
រូបភាព
ដោយ:
​សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា បាន​ចុះកិច្ចសន្យា​នៃ​ការយោគយល់​គ្នា​ជាមួយ​បណ្ឌិតសភា​ក្បាច់គុន​ពិភពលោក ប្រចាំ​នៅ​ប្រទេស​កូ​ខាងត្បូង ក្នុង​គោលបំណង​ដើម្បី​សិក្សា និង​ចែករំលែក​វប្បធម៌​។ ការចុះ MOU នេះ​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​២១ ខែមេសា នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC)​។



​លោក វ៉ា​ត់ ចំរើន ប្រធាន​សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា បាន​ចុះកិច្ចសន្យា​នៃ​ការយោគយល់​គ្នា ជាមួយ​បណ្ឌិតសភា​ក្បាច់គុន​ពិភពលោក ប្រចាំ​នៅ​ប្រទេស​កូរ៉េខាងត្បូង ដែល​តំណាង​ដោយ លោក Nam Jong Woong​។ ការចុះកិច្ចសន្យា​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​សិក្សា និង​ចែករំលែក​វប្បធម៌​គ្នា​ទៅវិញទៅមក​។  

​ការចុះកិច្ចសន្យា​នេះ​ធ្វើឡើង​ស្រប​ពេលដែល​សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា បញ្ជូន​កីឡាករ កីឡាការិនី​ល្បុក្កតោ​ចំនួន ៧ (​កីឡាការិនី​២​រូប​) គណៈប្រតិភូ​២​រូប និង​គ្រូបង្វឹក​មួយរូប ដើម្បី​ចូលរួម​ប្រកួត​នៅ​ប្រទេស​វៀតណាម ក្នុង​ព្រឹត្តិការណ៍ The First Ho Chi Minh City International Martial Arts Festival 2016​។


​កីឡាការិនី​ទាំងពីរ​រូប​រួមមាន​កីឡាការិនី សំ ថា​រ័ត្ន និង​កីឡាការិនី ខៀវ ចិន្តា​រ័ត្ន ឬ​ឯ​កីឡាករ​៥​រូប​រួមមាន កីឡាករ ថា សៅ​, ស៊ិន គឹម​ហេង​, សយ ផា​និច្ច​, អឿន រស្មី និង​កីឡាករ ពេញ សុង​ឈុន​។ ចំណែក​គណៈប្រតិភូ​រួមមាន លោកតា​ព្រឹទ្ធាចារ្យ​កីឡា ហុក ឈាង​គីម (​ប្រធាន​) និង លោក ជា សុ​គួ​ង ព្រមទាំង​លោក អ៊ុង ដា​រិ​ទ្ធិ ជា​គ្រូបង្វឹក​៕ 
  
​ការប្រកួត​នេះ​មាន​ប្រទេស​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ចូលរួម​ចំនួន ៩ ហើយ​ការប្រកួត​ធ្វើឡើង​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៤ ខែមេសា​ខាងមុខនេះ​៕



Tag:
 ល្បុក្កតោ​
  MOU
  វ៉ា​ត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com