ពីនេះ ពីនោះ
តើ​ពាក្យ «​ភាន់​, ភ័ន្ត​» មួយណា​ត្រូវ​?
23, Apr 2016 , 8:00 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​ថា​«​ភាន់​» និង​ពាក្យ​«​ភ័ន្ត​» គឺអាច​សរសេរ​បាន​ត្រឹមត្រូវ​ដូចគ្នា​។ នៅក្នុង​វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ទាំងពីរ​នេះ​អាច​សរសេរ​បាន​ដូចគ្នា ប៉ុន្តែ​ពាក្យ​«​ភ័ន្ត​» គេ​មិនសូវ​ប្រើ​នោះ គេ​និយម​ប្រើពាក្យ​ថា​«​ភាន់​»​វិញ​។ ពាក្យ​នេះ​មាន​ថ្នាក់​ពាក្យ​ជា (​កិ​) មានន័យថា ជ្រួស​, ច្រឡំ​,​ទាស់ខុស​ផ្លូវខុស​ទំនង​។ ឧទាហរណ៍ ភាន់គំនិត ភាន់ស្មារតី ភាន់ដំណើរ ភាន់ផ្លូវ​។


 
[​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]
 

© រក្សាសិទ្ធិដោយ thmeythmey.com