ពីនេះ ពីនោះ
តើ​ពាក្យ «​រំ​លោះ​, រំលស់​, រំ​លួស​, រម្លស់​» មួយណា​ត្រូវ​?
11, Jul 2022 , 12:01 am        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​ភាគច្រើន តែងតែ​សរសេរ​ពាក្យ​នេះ​ខុស​ដោយ​មិនដឹងថា​ពាក្យ​ណាមួយ ឬ​ពាក្យ​មួយណា​ត្រឹមត្រូវ​នោះទេ​។ បើតាម​ក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា ពាក្យ​ដែល​ត្រឹមត្រូវ​គឺអាច​សរសេរ​បាន​ពីរ សរសេរ​ជា «​រំលស់​» ឬ «​រម្លស់​» ក៏បាន​ដែរ​។ ពាក្យ​នេះ​ជា​កិរិយាសព្ទ​មានន័យថា ធ្វើ​ឲ្យ​រលស់​, ឲ្យ​ថយ​ចំនួន​។ ឧទាហរណ៍​៖ រម្លស់ទ្រព្យ​, រំលស់​ទុក្ខ​,...៕


 
[​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]
 

© រក្សាសិទ្ធិដោយ thmeythmey.com