ជាតិ
សង្គមជាតិ
លោក ស៊ុន ចាន់ថុល ថា កម្ពុជា​ត្រូវការ​ចំណាយ​ថវិកា​១​ពាន់​លាន​ដុល្លារ សម្រាប់​គម្រោង​ផ្លូវដែក​ពី​កម្ពុជា​ទៅ​វៀតណាម
24, Apr 2016 , 11:18 am        
រូបភាព
ដោយ:
​រដ្ឋមន្ត្រីក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បាន​ឲ្យ​ដឹងថា កម្ពុជា​កំពុង​សិក្សា​គម្រោង​ផ្លូវដែក​ពី​កម្ពុជា​ទៅ​ប្រទេស​វៀតណាម ដែលមាន​ប្រវែង​២៥៥​គីឡូម៉ែត្រ ដើម្បី​ងាយស្រួល​ដល់​ការដឹកជញ្ជូន និង​លើកកម្ពស់​សេដ្ឋកិច្ច​នៅក្នុង​តំបន់​អាស៊ាន​។


 
​ក្នុងឱកាស​ចុះ​ពិនិត្យ​ការ​អ៊ុត​គំនូស​ចរាចរណ៍ នៅលើ​មហាវិថី​សុរាម្រិត ចាប់ពី​មហាវិថី​សម្តេច​សុធារស រហូតដល់​រង្វង់​មូល​វិមានឯករាជ្យ​ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន សាជីវកម្ម​-​ស្ពាន​ថ្នល់​ចិន កាលពី​យប់​ថ្ងៃទី​២៣ មេសា​នោះ លោក ស៊ុន ចាន់ថុល បាន​បញ្ជាក់ថា ក្នុង​គម្រោង​សិក្សា​ផ្ឡុ​វ​ដែក​កម្ពុជា ពី​តំបន់​បាត់ដឹង ខេត្ត​កំពង​ស្ពឺ ទៅ​ផ្លូវ​ដែ​កឡុក​និ​ញ​-​វៀតណាម​នេះ គឺ​កម្ពុជា​ត្រូវការ​ចំណាយ​ថវិកា​ជាង​១​ពាន់​លាន​ដុល្លារ ដើម្បី​ដំណើរ​ការរៀប​ផ្លូវដែក​នេះ​។​
 
​បើតាម​លោក ស៊ុន ចាន់ថុល គម្រោង​ផ្លូវដែក​នេះ​មិនទាន់​អាច​កំណត់ថា នឹងត្រូវ​រៀបចំ​នៅពេល​នោះទេ ដោយ​រង់ចាំ​ការពិភាក្សាគ្នា​ជាមួយ​ប្រទេស​ជា​សមាជិក​អាស៊ាន​សិន ខណៈដែល​កម្ពុជា​ខ្វះខាត​លទ្ធភាព​ក្នុង​ការរៀបចំ​ផ្លូវដែក​។​
 
​ក្រៅពី​ផ្លូវដែក​ពី​កម្ពុជា​ទៅ​វៀតណាម​នេះ កម្ពុជា​ក៏​រៀបចំ​ស្ដារ​ផ្លូវដែក​ក្នុងប្រទេស​ដែរ គឺ​ចាប់ពី​ភ្នំពេញ​ទៅ​ស៊ីសុផុន -​ប៉ោយប៉ែត​ជាដើម ដើម្បី​សម្រួល​ដល់​ការដឹកជញ្ជូន​ទំនិញ ជាមួយ​ប្រទេស​ថៃ ដែល​គម្រោង​នេះ​ត្រៀម​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០១៦​នេះ​៕
 
​សូម​ស្ដាប់​សំឡេង​លោក ស៊ុន ចាន់ថុល​៖

 

Tag:
 ផ្លូវដែក
© រក្សាសិទ្ធិដោយ thmeythmey.com