កីឡាជាតិ
ល្បុក្កតោ​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​៣ សម្រាប់​ការប្រកួត​នៅ​វៀតណាម​
24, Apr 2016 , 4:40 pm        
រូបភាព
ដោយ:
​ក្រុម​ល្បុក្កតោ​កម្ពុជា ក្រោម​ការដឹកនាំ​របស់​លោក ហុក ឈាង​គីម បានបង្ហាញ​ពី​មោទនៈភាព​របស់ខ្លួន​នៅលើ​ឆាក​អន្តរជាតិ ដោយ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣​ពី​ការប្រកួត​ក្នុង​កម្មវិធី​មហោស្រព​កីឡា​យុទ្ធសិល្ប៍​អន្តរជាតិ​នៅ​ប្រទេស​វៀតណាម លើ​វិញ្ញាសា​សម្តែង​សមយុទ្ធ​ជា​ក្រុម​។ នេះ​បើ​យោងតាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សហព័ន្ធ​កីឡា​ល្បុក្កតោ​(Cambodia Bokator Federation )​។

 
​គេហទំព័រ​ដដែល​បាន​ឲ្យ​ដឹងថា ក្រុម​ល្បុក្កតោ​កម្ពុជា​ទទួលបាន​ចំណាត់​លេខ​៣ ពី​ការប្រកួត​ក្នុង​កម្មវិធី​មហោស្រប​កីឡា​យុទ្ធសិល្ប៍​អន្តរជាតិ នៅ​ប្រទេស​វៀតណាម​។ ការទទួលបាន​មេដាយ​នេះ​បន្ទាប់ពី​ក្រុម​ល្បុក្កតោ​កម្ពុជា​ធ្វើការ​ប្រកួត​ជា​ក្រុម​លើ​វិញ្ញាសា​សម្តែង​សមយុទ្ធ​ជា​ក្រុម កាលពី​ថ្ងៃទី​២៣ ខែមេសា ម្សិលមិញ​នេះ ហើយ​ការបំពាក់​មេដាយ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៤ មេសា នេះ​។​
 
​គេហទំព័រ​នោះ​សរសេរ​ដូច្នេះ​ថា​៖«​លោកគ្រូ អ៊ុង ដា​រី​ទ្ធ បាន​ឲ្យ​ដឹងថា ការប្រកួត​ក្នុង​កម្មវិធី​មហោស្រព​កីឡា​យុទ្ធ​សី​ល្ប៍​អន្តរជាតិ នៅ​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៦​នេះ កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់​លេខ​បី ក្នុងការ​ប្រកួត​វិញ្ញាសា​សម្តែង​សមយុទ្ធ​ជា​ក្រុម ហើយ​ការបំពាក់​មេដាយ និង​ប្រារព្វ​ឡើង​នៅ​ថ្ងៃទី​២៤ ខែមេសា​»​។​
 
​គួរ​បញ្ជាក់ថា សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា​បាន​បញ្ជូន​កីឡាករ​កីឡាការិនី​ចំនួន​៧​រូប គណៈប្រតិភូ​២​រូប និង​គ្រូបង្វឹក​មួយរូប ដើម្បី​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​មហោស្រព​កីឡា​យុទ្ធសិល្ប៍​អន្តរជាតិ ២០១៦ (The First Ho Chi Minh City International Martial Arts Festival 2016) នៅ​ប្រទេស​វៀតណាម កាលពី​ថ្ងៃទី​២១ ខែមេសា​។ ស្រពពេលនោះ​លោក វ៉ា​ត់ ចំរើន ប្រធាន​សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា​ចុះ​អនុសារណៈ​នៃ​ការយោគយល់​គ្នា​(MOU)​ជាមួយ​បណ្ឌិតសភា​ក្បាច់គុន​ពិភពលោក​ប្រចាំ​នៅ​ប្រទេស​កូរ៉េខាងត្បូង ដើម្បី​សិក្សា និង​ចែករំលែក​វប្បធម៌​គ្នា​ទៅវិញទៅមក​៕ 

Tag:
 ​ល្បុក្កតោ​
© រក្សាសិទ្ធិដោយ thmeythmey.com