កីឡាអន្តរជាតិ
អន្តរជាតិ
Mahrez ឈ្នះ​ពាន​ល្អ​បំផុត​ប្រចាំឆ្នាំ PFA Player of the Year
25, Apr 2016 , 10:12 am        
រូបភាព
​ខ្សែ​បម្រើ​ក្រុម Leicester City កីឡាករ Riyad Mahrez បានឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​ប្រចាំឆ្នាំ PFA Player of the Year award កាលពី​យប់មិញ​បន្ទាប់ពី​យកឈ្នះ​ក្រុម​Swansea City ៤-០​។​


 
Mahrez លេង​បាន​យ៉ាង​ល្អ​ឲ្យ​ក្រុម​កំពូល​តារាង Leicester ដោយ ស៊ុត​បញ្ចូល​ទី​បាន​១៧​គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​ដៃគូ​១១​ដង ក្នុងចំណោម​ការប្រកួត​ទាំង​៣៤ នៃ​ក្របខណ្ឌ Premier League ។​

  
 
​កីឡាករ​អន្តរជាតិ​អាល់​ហ្សេ​រី​វ័យ​២៥​ឆ្នាំ​រូបនេះ​ត្រូវបាន​បោះឆ្នោត​ឲ្យ​ឈ្នះ​លើ​កីឡាករ Harry Kane របស់ Tottenham, Mesut Ozil របស់ Arsenal, Dimitri Payet របស់ West ham និង​មិត្ត​រួម​ក្រុម​របស់ខ្លួន Jamie Vady និង N’Golo Kante ផងដែរ​។​
  
 
​សម្រាប់​កីឡាករ​វ័យក្មេង​ល្អ​បំផុត​ប្រចាំឆ្នាំ PFA Young Player of the Year បាន​ទៅ​ខ្សែបម្រើ Dele Alli របស់​ក្រុម Spurs៕ 
 
  




Tag:
 EPL
© រក្សាសិទ្ធិដោយ thmeythmey.com