កីឡាជាតិ
ជាតិ
កម្ពុជា​គ្រោង​បញ្ជូន​កីឡា​ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​រដូវរងារ​
25, Apr 2016 , 7:39 pm        
រូបភាព
ដោយ: រួបរួម
​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) គ្រោង​បញ្ជូន​ប្រភេទ​កីឡា​រដូវរងា​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​រដូវរងា (Asian Winter Games) លើក​ទី​៨ នា​ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ទីក្រុង​សា​ប៉ូ​រ៉ូ ប្រទេស​ជប៉ុន​។



​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ NOCC ។ នេះ​ជា​លើកទីមួយ​ហើយ​ដែល​កម្ពុជា​គ្រោង​និង​បញ្ជូន​ប្រភេទ​កីឡា​រដូវរងារ​ទៅ​ចូ​លួ​ម​ប្រកួត ចាប់តាំងពី​សហ​ព​ន្ឋ័​កីឡា​ស្គី​កម្ពុជា​ត្រូវបាន​បង្កើត ហើយ​បច្ចុប្បន្ននេះ​យើង​មាន​កីឡាករ កីឡាការិនី និង​ទីលាន​ហ្វឹកហាត់​មាន​លក្ខ​ណះ​ស្តង់ដា ដែលមាន​ទីតាំង​ស្ថិតនៅ​ផ្សារ​ទំនើប​អ៊ី​អន​។​



​មិនទាន់មាន​ការអះអាង​ជា​ផ្លូវការ​ទាក់ទង​នឹង​ប្រភេទ​កីឡា និង​វិញ្ញាសា រួមទាំង​អត្ត​ព​លិ​ក​ដែល​ត្រូវ​ចូលរួម​នោះឡើយ​។ ការបញ្ជាក់​របស់ NOCC គឹ​ស្រប​ពេលដែល លោក ញ៉ា​ន សុខ​វិសាល មន្ត្រី​សម្របសម្រួល​កម្មវិធី​កីឡា Games និង​ប្រតិភូ​៣១​ប្រទេស​ផ្សេងទៀត សរុប​៣២​ប្រទេស​ពី​ទ្វីបអាស៊ី កំពុង​ចូលរួម​កិច្ចប្រជុំ​នាយ​បេសកកម្ម សំរាប់​ការប្រកួត​កីឡា​អាស៊ី​រដូវរងារ​លើក​ទី​៨ នៅ​ទីក្រុង​សា​ប៉ូ​រ៉ូ ប្រទេស​ជប៉ុន​៕


Tag:
 ​កីឡា​អាស៊ី​រដូវរងា​
  NOCC
© រក្សាសិទ្ធិដោយ thmeythmey.com