ពីនេះ ពីនោះ
តើ​នារី​ត្រូវ​ជ្រើសរើស​បុរស​មាន​លក្ខណៈ​បែបណា​ជា​មិត្ត​១០០​ឆ្នាំ​?
27, Apr 2016 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ «​ធ្វើស្រែ​ខុស​មួយឆ្នាំ ត្រូវ​មួយឆ្នាំ តែបើ​ទុកដាក់​កូនចៅ​ឲ្យ​មាន​ប្ដី​មាន​ប្រពន្ធ ខុស​មួយឆ្នាំ​គឺ​ខុស​មួយជីវិត​» នេះ​គឺជា​ពាក្យចាស់​បុរាណ​ដែល​តែងតែ​និយាយ​តៗ​គ្នា​មក​សម្រាប់​ក្រើនរំលឹក​ដល់​កូនចៅ​មុននឹង​សម្រេចចិត្តថា​នឹង​ទទួលយក បុរស នារី​ណា​ជា​ប្ដី​ប្រពន្ធ​។ ចុះ​ក្នុងនាម​ជានា​រី តើ​ត្រូវ​ជ្រើសរើស​បុរស់​ដែលមាន​លក្ខណៈសម្បត្តិ​បែបណា​ដើម្បី​យកមក​ធ្វើជា​គូ​អនាគតរ​ប់​ខ្លួន​?



​ដើម្បី​ជៀសវាង​ការទទួល​រង​នូវ​សេចក្ដី​ឈឺចាប់ និង​ស្ដាយក្រោយ នារី​គ្រប់រូប​គួរ​ណាស់​សង្កេតមើល​លក្ខណៈ​របស់​បុរស​ដូចខាងក្រោម ដើម្បី​ឲ្យ​ខ្លួន​ទទួលបាន​បុរស​ដែល​ល្អ​នឹង​នាំ​សុភមង្គល​ឲ្យ​ខ្លួន​នៅពេល​ក្លាយជា​មិត្តមួយរយឆ្នាំ​។ បុរស​នោះ​មាន​លក្ខណៈ​ដូចខាងក្រោម​៖

-​ជា​បុរស​មាន​ប្រាជ្ញា ស្មារតី សត្យារ​ម្មណ៍​ស្វាហាប់ រហ័សរហួន ឆាប់​ដឹង យល់​ហេតុការណ៍​។​
-​ជា​បុរស​មានគំនិត​ឆ្លាត​វាងវៃ ចេះ​ច្នៃប្រឌិត ជា​មនុស្ស​ចេះ​អភិវឌ្ឍ​ខ្លួន មិន​ធ្វើ​ខុស​ដដែលៗ​
-​ជា​បុរស​មិន​ខ្ជិលច្រអូស មិន​ទំរន់ មិនចេះ​ពន្យា​ពេល​ក្នុង​ការធ្វើ​កិច្ចការ​។​
-​ជា​បុរស​ចេះ​រក ចេះ​សន្សំសំចៃ និង​ទុកដាក់​ទ្រព្យសម្បត្តិ​
-​ជា​បុរស​មិនមែនជា​មនុស្ស​ចិត្ត​ស្រាល ឆាប់​ឆេវឆាវ ខឹងច្រឡោត តោតតូង​
-​ជា​បុរស​ចេះ​ថែរក្សា​ផ្ទះ គ្រួសារ ចេះ​មើលថែរក្សា​ការពារ​ប្រពន្ធ​កូន និង​ទ្រព្យសម្បត្តិ​
-​ជា​បុរស​ចេះ​រៀបចំខ្លួន​បានល្អ មាន​ក្លិន​ខ្លួន​ក្រអូប សក់​គ្មាន​ចៃ ឬ​អង្គែ សម្លៀកបំពាក់​ភ្លឺ​ស្អាត​ជាទី​ពេញចិត្ត​នៃ​ភរិយា​
-​ជា​បុរស​មាន​ចិត្តជា​កណ្ដាល​មិន​លម្អៀង​ខាង​សាច់ញាតិ​ខាង​ណាមួយ​ឡើយ​
-​ជា​បុរស​មាន​ការងារ​ធ្វើ​ឬ​ជំនាញ​ច្បាស់លាស់ ត្រូវមាន​ការងារ​ធ្វើ​ច្បាស់លាស់ មិនមែន​មនុស្ស​តែលតោល​
-​ជា​បុរស​មានចំណេះដឹង​និង​ភាពជា​អ្នកដឹកនាំ​ខ្ពស់ជាង​ភរិយា​។​
-​ជា​បុរស​មាន​ឥរិយាបថ អត្ត​ច​រិ​ក អាកប្បកិរិយា មារយាទ​ល្អ​ត្រឹមត្រូវ ថ្លៃថ្នូរ​។​
-​ជា​បុរស​មិនចេះ​ប្រើ​អំពើហិង្សា​ដាក់​ប្រពន្ធ​កូន​។​
​ដកស្រង់​ពី​សៀវភៅ​៖ ដៃគូ​ជីវិត​, រៀបរៀង​ដោយ​ភិក្ខុ​លាភ​ស​ម្ប​ន្នោ សុន ឌឿ​ន​


© រក្សាសិទ្ធិដោយ thmeythmey.com