ពីនេះ ពីនោះ
តើ​ពាក្យ «​ទុក​, ទុក្ខ​» ប្រើ​ខុសគ្នា​ដូចម្តេច​?
08, Jul 2022 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​មួយចំនួន នៅតែ​ប្រើពាក្យ​ទាំងពីរ​នេះ​ច្រឡំ​គ្នា​ដដែល ដោយ​មិនដឹងថា​ពាក្យ​មួយណា​ប្រើ​ក្នុងន័យ​ណាមួយ​នោះទេ​។ បើ​នៅក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​ពី​អត្ថន័យ​ខុសគ្នា​នៃ​ពាក្យ​«​ទុក​» និង «​ទុក្ខ​»​យ៉ាង​ដូច្នេះ​ថា​៖



​ទី​១. ពាក្យ «​ទុក​» ជា​កិរិយាសព្ទ មានន័យថា ដាក់​វត្ថុ​អ្វី​ក្នុង​ទីណា​មួយ​ដើម្បី​ឲ្យ​គង់នៅ ឬ​រក្សា​អ្វីៗ​ឲ្យ​គង់​។ ឧទាហរណ៍​៖ ទុកទ្រព្យ​, ទុកដាក់​អីវ៉ាន់​មាន​របៀប​, ទុក​ដោយ​ប្រយ័ត្ន និង​ទុកដាក់​កូនចៅ​។​

​ទី​២. ពាក្យ «​ទុក្ខ​» ជា​នាម មានន័យថា សេចក្តី​ព្រួយ​, សេ​ក្តី​លំបាក (​កាយ​និង​ចិត្ត​)​។ ឧទាហរណ៍​៖ កើតទុក្ខ​, មានទុក្ខ​។ ល​៕

[​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com