កីឡាជាតិ
ជាតិ
សៀមរាប​អង្គរ​ស្វាគមន៍​ខេត្តព្រះវិហារ ខណៈ​ក្រុម​នៅ​ក្របខណ្ឌ​លី​ក​ចំនួន​៥​ប៉ះ​ក្រុម​ឡើង​ពី​វគ្គ​ជម្រុះ
27, Apr 2016 , 9:59 am        
រូបភាព
ដោយ:
​ការប្រកួត​តាម​ពូ​ល​នៃ​ដំណាក់កាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំ​២០១៦ បាន​ឈានដល់​សប្តាហ៍​ទី​៤ ហើយ សម្រាប់​ការប្រកួត​នា​ថ្ងៃ​ពុធ ទី​២៧ ខែមេសា នេះ ដោយមាន​ជំនួប​៣​គូ​នៅក្នុង​ពូ​ល C និង​៣​គូ​នៅក្នុង​ពូ​ល D​។ ក្រុម​ឡើង​ម​មកពី​វគ្គ​ជម្រុះ​បឋម សៀមរាប​អង្គរ ស្វាគមន៍ ខេត្តព្រះវិហារ ខណៈ​ក្រុម​ចំនួន​៥​នៅ​ក្របខណ្ឌ​កំពូល​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក ជួប​ក្រុម​ឡើង​មកពី​វគ្គ​ជម្រុះ​បឋម​។​


 
​ក្រុម​លេខ​១​ពូ​ល C ឡើង​ពី​វគ្គ​ជម្រុះ​បឋម សៀមរាប​អង្គរ នឹង​បើកទ្វារ​កីឡដ្ឋាន​ខេត្តសៀមរាប ដើម្បី​ស្វាគមន៍​ក្រុម​ភ្ញៀវ ខេត្តព្រះវិហារ ក្នុង​ពូ​ល D​។ ពហុ​កីឡដ្ឋាន​ជាតិ នឹង​ក្លាយជា​ទីតាំង​ប្រកួត​រវាង​ក្រុម​ណាហ្គា​វើ​ល នឹង​ក្រុម​លេខ​២​ពូ​ល​F នៃ​វគ្គ​ជម្រុះ​បឋម​ខេត្តក្រចេះ ជាមួយគ្នានេះ ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​ក្រោយពី​យកឈ្នះ​ខេត្តព្រះវិហារ ៩-០ កាលពី​សប្តាហ៍​ទី​២ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ ខេត្តស្វាយរៀង​ផងដែរ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។​

​ដោយឡែក​នៅក្នុង​ពូ​ល C ក្រុម​ភ្នំពេញ​ក្រោ​ន​ក្រោយពី​យកឈ្នះ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ៥-០ កាលពី​សប្តាហ៍​ទី​២ នឹង​បើក​កីឡដ្ឋាន RSN របស់ខ្លួន ដើម្បី​ស្វាគមន៍​ក្រុម​លេខ​២​ពូ​ល​D ខេត្ត​ប៉ៃលិន​។ ចំណែក​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ នឹង​ក្លាយ​កន្លែង​កាត់ក្តី​រវាង​ក្រុម​ម​ជ្ឈ​ប​ណ្ឌ​ល​កំចាត់មីន​កម្ពុជា និង​ក្រុម​លេខ​១​ពូ​ល​A ខេត្តកំពង់ស្ពឺ ខណៈ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ បើក​កីឡដ្ឋាន​វេ​ស្ទើ​ន ស្វាគមន៍​ក្រុម​ភ្ញៀវ ខេត្តកំពត​៕ 

​កម្មវិធី​ប្រកួត​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្ងៃទី​២០ ខែមេសា នេះ​៖
​ពូ​ល C៖
-​ម៉ោង​១៨:0០-​ភ្នំពេញ​ក្រោ​ន ជួប ខេត្ត​ប៉ៃលិន នៅ​កីឡដ្ឋាន RSN
-​ម៉ោង​៣:៣០-​មជ្ឈមណ្ឌល​កំចាត់មីន​កម្ពុជា ជួប ខេត្តកំពង់ស្ពឺ នៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​
-​ម៉ោង​៣:៣០-​ភ្នំពេញ​វេ​ស្ទើ​ន ជួប ខេត្តកំពត នៅ​កីឡដ្ឋាន​វេ​ស្ទើ​ន​

​ពូ​ល D៖
-​ម៉ោង​៣:៣០-​ណាហ្គា​វើ​ល ជួប ខេត្តក្រចេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​
-​ម៉ោង​១៨:០០-​អគ្គស្នងការ​នគរបាល​ជាតិ ជួប ខេត្តស្វាយរៀង នៅ​ពហុ​កីឡដ្ឋាន​ជាតិ​
-​ម៉ោង​១៨:០០-​សៀមរាប​អង្គរ ជួប ខេត្តព្រះវិហារ នៅ​ពហុ​កីឡដ្ឋាន​ខេត្តសៀមរាប​។


Tag:
 បាល់ទាត់​
  Hun Sen Cup 2016
© រក្សាសិទ្ធិដោយ thmeythmey.com