ពីនេះ ពីនោះ
កវី គ​ង្គ ប៊ុន​ឈឿន​៖ បើ​ចង់​កែ​សង្គម​
27, Apr 2016 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
កវី គ​ង្គ ប៊ុន​ឈឿន​៖ បើ​ចង់​កែ​សង្គម​


(​បទ​ពាក្យ​៧)

​ខ្មែរ បើ​ចង់​កែ​សង្គម​បាន ខ្មែរ                 ត្រូវ​ហ៊ាន​ផ្តល់​គំនិត
​ខ្មែរ​កំ​ញញើត​ទាំង​ឆ្ងាយ​ជិត                  ខ្មែរ​កុំ​ភ័យភិត​ខ្លាច​ឲ្យ​សោះ​។

​ខ្មែរ​ត្រូវ​យល់ថា​មាតុភូមិ​នេះ                   ខ្មែរ​ត្រូវ​ត្រិះរិះ​ឲ្យ​ច្បាស់លាស់
​ខ្មែរ​ជា​ម្ចាស់​កម្ពុជា​ទាំងអស់                  ខ្មែរ​កុំ​យល់​ខុស​ស្អប់​ជាតិ​ឯង​។

​ខ្មែរ​កុំ​មើលងាយ​ថា​ខ្មែរ​អន់             ខ្មែរ​កុំ​ទម្រន់​ទន់​ដូច​ផ្សែង​
​ខ្មែរ​ត្រូវ​តាំងចិត្ត​ឲ្យ​ខែង​រែង              ខ្មែរ​ត្រូវ​ស្គាល់​ខ្លួនឯង​ឲ្យ​បាន​ច្បាស់​។​

​ខ្មែរ​តើ​ធាតុ​ពិតជា​នរណា​?           ខ្មែរ​មកពីណា​ទៅណា​ខ្លះ​?
​ខ្មែរ​ត្រូវតែ​ស្គាល់​ប្រវត្តិសាស្        ត្រ ខ្មែរ​គឺជា​ម្ចាស់​វាសនា​ខ្មែរ​!​។​៣០.១១.០១

​ប្រភព​៖ កម្រង​កំណាព្យ​ទស្សនៈ​«​ជំងឺ​ខ្មែរ​»​របស់ លោក គ​ង្គ ប៊ុន​ឈឿន  (​កវី​ម្ចាស់​ស្ទឹង​សង្កែ​)   


Tag:
 ​គ​ង្គ ប៊ុន​ឈឿន
© រក្សាសិទ្ធិដោយ thmeythmey.com