កីឡាជាតិ
ជាតិ
សៀមរាប​អង្គរ​បាន​ជោគជ័យ​ធំធេង ដូចជា​ណាហ្គា​វើ​ល និង​ភ្នំពេញ​ក្រោ​ន​ផងដែរ​
28, Apr 2016 , 10:57 am        
រូបភាព
ដោយ:
 
​នា​ការប្រកួត​ពានរង្វាន់​ស​ម្តេច ហ៊ុន សែន ឆ្នាំ​២០១៦ សប្តាហ៍​ទី​៤ កាលពី​ម្សិលមិញ ក្រុម​ចំនួន​៣ បាន​ស៊ុត​បាល់​បញ្ចូល​ទី​លើ​គូប្រកួត​លើសពី​១០​គ្រាប់ ដែល​ក្នុងនោះ ក្រុម​ថ្នាក់​ខេត្ត សៀមរាប​អង្គរ បាន​លត់​ខេត្តព្រះវិហារ ១១-០ ណាហ្គា​វើ​ល​ស៊ី​ក្រចេះ ១៦-១ ភ្នំពេញ​ក្រោ​ន​បំបាក់ បំបាក់​ប៉ៃលិន ១៦-០ ។ ជាមួយគ្នានេះ​ផងដែរ ស៊ីម៉ាក់​ឈ្នះ​កំពង់ស្ពឺ ៨-៣ វេ​ស្ទើ​ន​ស៊ី កំពត ៩-១ ខណៈ​នគរបាលជាតិ បាន​ត្រឹម​ស្មើ ៣-៣ ជាមួយ​ស្វាយរៀង​។​

 
​នា​ការប្រកួត​ក្នុង​ពូ​ល D ក្រុម​លេខ​១​ពូ​ល C នៅក្នុង​វគ្គ​ជម្រុះ សៀមរាប​អង្គរ បាន​លត់​ក្រុម ខេត្តព្រះវិហារ យ៉ាង​ចាសដៃ ១១-០ នៅក្នុង​ទឹកដី​នៃ​កីឡដ្ឋាន​របស់ខ្លួន ខណៈ​ក្រុម​លេខ​១​ពូ​ល C នៅក្នុង​វគ្គ​ជម្រុះ​ខេត្តស្វាយរៀង បាន​តាម​ស្មើ​ជាមួយ​ក្រុម​នៅក្នុង​ក្របខណ្ឌ​លី​ក អគ្គស្នងការ​នគរបាល​ជាតិ ៣-៣ នៅក្នុង​ទឹកដី​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​។ 
 
​ក្នុងការ​ប្រកួត​នៅ​ពូ​ល D ដដែល ណាហ្គា​វើ​ល បាន​បំបាក់​ក្រុម​លេខ​២ ពូ​ល F ឡើង​មកពី​វគ្គ​ជម្រុះ ខេត្តក្រចេះ ១៦-១ នៅក្នុង​ទឹកដី​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​។ សម្រាប់​ជ័យជម្នះ​របស់​ក្រុម​ណាហ្គា​វើ​ល នេះ កីឡាករ សារី ម៉ាត់​ណូ​រ៉ូ​ទីន ជា​អ្នករក​គ្រាប់​បាល់ ១​គ្រាប់​បើកឆាក​ដំបូង​ជូន​ក្រុម​នៅ​នាទី​ទី​២ បន្ទាប់មក​នៅ​នាទី​ទី​៤ កីឡាករ ប្រាក់ ចាន់​រតនា រកបាន​គ្រាប់​បាល់​មួយ​គ្រាប់​ទៀត ហើយ​កីឡាករ​រូបនេះ​រកបាន​៣​គ្រាប់​បន្ថែម​នៅ​នាទី​(២៥, ៤៤ និង​៧៦)​។  
 
 ជាមួយគ្នានេះ កីឡាករ ថន ដា​រា​ពេជ្រ សម្រេចបាន​គ្រាប់​បាល់ ៨​គ្រាប់​ម្នាក់ឯង នៅ​នាទី​(២០, ២៩, ៣៥, ៣៨, ៤២, ៥១, ៥២ និង​នាទី​៨៦) និង​មានការ​ចូលរួមចំណែក​របស់​កីឡាករ សុះ សូ​ហា​ណា ១​គ្រាប់​នៅ​នាទី​៥៥​។ កីឡាករ ទុំ សារាយ សម្រេចបាន​ពីរ​គ្រាប់​នៅ​នាទី​ទី​៦ និង​ទី​២២​។ ចំណែក មួយ​គ្រាប់​របស់​ខេត្តក្រចេះ​សម្រេច​ដោយ​កីឡាករ កូយ សុ​លី​តា នៅ​នាទី​ទី​២៧​។ 
 
​រីឯ​ការប្រកួត​នៅក្នុង​ពូ​ល C  ក្រុម​នៅក្នុង​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក ភ្នំពេញ​ក្រោ​ន បាន​ប្រើ​កីឡដ្ឋាន RSN របស់ខ្លួន​លត់​ក្រុម​លេខ​២​ពូ​ល​D ឡើង​ពី​វគ្គ​ជម្រុះ ខេត្ត​ប៉ៃលិន ១៦-០ ខណៈ​ក្រុម​មជ្ឈមណ្ឌល​កំចាត់មីន​ក​ម្ពុ​ជា បាន​យក​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​លត់​ក្រុម​ខេត្តកំពង់ស្ពឺ ៨-៣​។ ចំណែក​ក្រុម​វេ​ស្ទើ​ន បានសម្រេច​ក្នុង​លទ្ធផល​មួយ​យ៉ាង​ល្អ​លើ​ក្រុម​ខេត្តកំពត ៩-១ នៅលើ​ទឹកដី​នៃ​កីឡដ្ឋាន​របស់ខ្លួន​វេ​ស្ទើ​ន​៕ 
  
  

Tag:
 បាល់ទាត់​
  Hun Sen Cup 2016
© រក្សាសិទ្ធិដោយ thmeythmey.com