កីឡាជាតិ
ជាតិ
ក្រសួងការពារជាតិ ប្រជែង​ជាមួយ​ម្ចាស់ផ្ទះ ព្រះខ័ន​រាជ​ស្វាយរៀង ដើម្បី​ឈរ​លេខ​១​លើ​តារាង​
29, Apr 2016 , 7:39 am        
រូបភាព
ដោយ:
 
 
​ការប្រកួត​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​រដូវ​កាល ២០១៦ បាន​ឈានដល់​សប្តាហ៍​ទី​៦​ហើយ ដោយ​ល្ងាច​នេះ ក្រុម​ក្រសួងការពារជាតិ​(​ទ័ព​) ជួប​ប្រកួត​ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង ដើម្បី​ប្រជែង​គ្នា​ឈរ​នៅ​កំពូល​តារាង នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​។​

 
​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក ក្រុម​ឈរ​លំដាប់​លេខ​១​កាលពី​សប្តាហ៍​ទី​៤ និង​កំពុង​ឈរ​លំដាប់​លេខ​២​នៅក្នុង​តារាង ក្រសួងការពារជាតិ ក្រោយពី​រង​ការទម្លាក់​របស់​ក្រុម​ភ្នំពេញ​ក្រោ​ន កាលពី​សប្តាហ៍​ទី​៥ ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​ដែល​កំពុង​ឈរ​លំដាប់​លេខ​១​ក្នុង​តារាង ព្រះខ័ន​រាជ​ស្វាយរៀង ដើម្បី​ប្រជែង​គ្នា​ដណ្តើម​ឈរ​លេខ​១​នៅក្នុង​តារាង នា​ល្ងាច​នេះ នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​។​
 
​ក្រសួងការពារជាតិ បាន​ចាញ់ ក្រុម​ភ្នំពេញ​ក្រោ​ន កាលពី​សប្តាហ៍​មុន​ដែលជា​ហេតុ​ធ្វើ​ឲ្យ​ក្រុម​ដែល​ឈរ​លេខ​១​នៅ​សប្តាហ៍​ទី​៤​មួយ​នេះ​មាន​១២​ពិន្ទុ ធ្លាក់​មកឈរ​លេខ​២​ក្នុង​សប្តាហ៍​ទី​៥​។ ចំណែក​ព្រះខ័ន​រាជ​ស្វាយរៀង ក្រោយពី​យកឈ្នះ​ក្រុម​វេ​ស្ទើ​ន ៣-១ កាលពី​សប្តាហ៍​មុន​ធ្វើ​ឲ្យ​ក្រុម​នេះ​មាន ១៣​ពិន្ទុ និង​ឈរ​ចំណាត់ថ្នាក់​លេខ​១​ក្នុង​តារាង​ជា​បណ្តោះអាសន្ន​ក្នុង​សប្តាហ៍​ទី​៥៕   
 
 
 
 

Tag:
 Cambodian league 2016
© រក្សាសិទ្ធិដោយ thmeythmey.com