ព័ត៍មានសុខភាព
​អត្ថប្រយោជន៍​នៃ​អង្ករ​ទាំង​៣​ប្រភេទ​
30, Apr 2016 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​អង្ករ​គឺ​ត្រូវបាន​ចែកចេញជា​ច្រើន​ប្រភេទ​ណាស់ ហើយ​ប្រភេទ​នៃ​អង្ករ​ផ្សេងៗ​គឺមាន​អត្ថប្រយោជន៍​ផ្សេងគ្នា​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​អត្ថប្រយោជន៍​ផ្សេងៗ​នៃ​អង្ក​រទាំង​៣​ប្រភេទ​ដែល​អ្នក​មិន​ធ្លាប់​ដឹង​ពីមុន​។ តើ​មាន​អ្វីខ្លះ​?



​អង្ករ​ខ្មៅ​
​នៅក្នុង​អង្ករ​ខ្មៅ​នេះ​មាន​សារធាតុចិញ្ចឹម​ជាច្រើន រួមជាមួយ​ប្រូតេអ៊ីន ពពួក​វីតាមីន​B កាលស្យូម និង​សារធាតុ​ជាច្រើន​ទៀត​ដែល​អាចជួយ​ធ្វើ​ឲ្យ​ក្រលៀន​អ្នកមាន​សុខភាព​ល្អ ការពារ​សរសៃឈាម​អ្នក​មិន​ឲ្យ​ស្ទះ ឬ​កក​រឹង ចំពោះ​កុមារ​វិញ វា​នឹង​ជួយ​ធ្វើ​ឲ្យ​ឆ្អឹង និង​ខួរក្បាល​គេ​លូតលាស់​បានល្អ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​នឹង​ជួយ​ធ្វើ​ឲ្យ​ស្ត្រី​ឆាប់​មាន​កម្លាំង​ក្រោយ​សម្រាលកូន​រួច​។​

​អង្ករដំណើប​
​ប្រសិនជា​អ្នក​ចង់​ឲ្យ​រាងកាយ​អ្នក​អាច​បញ្ចេញ​ជាតិពុល​ចេញមកក្រៅ អ្នក​អាច​ញ៉ាំ​អង្ករដំណើប​នេះ​បាន ព្រោះ​វា​មាន​ប្រូតេអ៊ីន កាលស្យូម វីតាមីន​B2 និង​សារធាតុចិញ្ចឹម​ជាច្រើន​ទៀត​។​

​អង្ករសម្រូប​
​អង្ករសម្រូប​នេះ​ជា​អង្ករ​ដែល​អាចជួយ​អ្នក​រំលាយ​អាហារ​បាន​លឿន ជួយ​ឲ្យ​ក្រពះ​អ្នក​ដំណើរការ​បានល្អ នោះ​អ្នក​នឹងមិន​ងាយ​ប្រឈមមុខ​នឹង​ជំងឺ​ទល់លាមក​ឡើយ វា​ក៏​អាចជួយ​បញ្ចុះ​កាឡូរី ដែល​អាចជួយ​កាត់បន្ថយ​ជំងឺ​បេះដូង និង​ជំងឺ​ស្ទះ​សរសៃឈាម​ដូចគ្នា​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com