ព័ត៍មានសុខភាព
ពេល​ជិត​ឆ្លងទន្លេ​គួរតែ​ធ្វើ​ដូចម្តេច​ទើប​អាចជួយ​អ្នក​ឲ្យ​សម្រាល​តាម​ធម្មជាតិ​?
14, Oct 2017 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​ប្រសិនជា​អ្នក​ចង់​សម្រាលកូន​តាមបែប​ធម្ម​ជាតិ អ្នក​ត្រូវតែ​ត្រៀម​គ្រប់បែបយ៉ាង​ជាមុនសិន ទើប​អ្នក​អាច​ទទួលជោគជ័យ​ក្នុងការ​សម្រាលកូន​ដោយ​មិនបាច់​វះកាត់​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​របៀប​ផ្សេងៗ​ដែល​អ្នក​គួរតែ​ធ្វើ​ពេលដែល​អ្នក​ស្ថិតក្នុង​ដំណាក់កាល​ចុងក្រោយ​នៃ​កា​រពរ​ពោះ មានន័យថា​ពេលដែល​ជិត​ដល់​ខែ​កើត​។​



​នៅពេលដែល​ដល់​ខែ​ដែល​អ្នក​ជិត​ឆ្លងទន្លេ អ្នក​ត្រូវតែ​ប្រយ័ត្ន​ពី​ទម្ងន់​របស់ខ្លួន ដោយ​គ្រប់គ្រង​វា​ឲ្យ​បានល្អ​។ ចំពោះ​របប​អាហារ​វិញ អ្នក​គួរតែ​ញ៉ាំ​អាហារ​មួយចំនួន​ដែលមាន​ប្រូតេអ៊ីន​ច្រើន ព្រោះ​វា​ជា​អាហារ​ដែល​ងាយស្រួល​រំលាយ ដោយ​អ្នក​អាច​ញ៉ាំ​ពងមាន់ និង​ទឹកដោះគោ​ច្រើន ទឹក​សម្ល​ផ្សេងៗ ហើយ​មិនត្រូវ​បរិភោគ​អាហារ​ដែលមាន​ខ្លាញ់​ឡើយ​។ ជាងនេះទៅទៀត អ្នក​អាច​រក​សៀវភៅ​ដែល​ទាក់ទង​នឹង​ការ​សម្រាលកូន​មក​មើល​បាន ព្រោះ​វា​អាចជួយ​អ្នក​ឲ្យ​ត្រៀមលក្ខណៈ​ផ្លូវចិត្ត​ទុកជាមុន ហើយ​ត្រូវតែ​រក្សា​ចិត្ត​ធម្មតា ដោយ​ត្រូវតែ​ធ្វើយ៉ាងណា​ជម្រះ​ចោល​នូវ​ភាពភ័យខ្លាច​ចំពោះ​ការ​សម្រាលកូន​គ្រប់បែបយ៉ាង ម្យ៉ាងទៀត​អ្នក​ត្រូវតែ​ហាត់ប្រាណ​ដោយ​អាច​ដើរ​បាន នោះ​ពេលដែល​អ្នក​សម្រាល វា​នឹង​ជួយ​អ្នក​សម្រាល​លឿន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com