កីឡាជាតិ
ជាតិ
អាស៊ីអឺរ៉ុបតទល់ជាមួយវេស្ទើន ប៉ូលីសប៉ះថាយហ្គឺរ នៅពហុកីឡដ្ឋានជាតិ
× ពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា នឹងកា្លយជាទីតាំងប្រកួតដ៏ស្វិតស្វាញរបស់ក្រុមប៉ូលិស, ខេមបូឌានថាយហ្គឺរ, អាស៊ីអឺរ៉ុប និងក្រុមវេស្ទើនភ្នំពេញ នៃការប្រកួតពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកកម្ពុជា នាល្ងាចថ្ងៃទី១ ខែឧសភា នេះ។
ពហុកីឡដ្ឋានជាតិនឹងក្លាយជាទីតាំងប្រកួត នៃពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីករដូវកាល២០១៦ នៃសប្តាហ៍ទី៦ នេះ ដោយក្រុមដែលកំពុងឈរនៅបាតតារាងនៃពានរង្វាន់ក្រមខណ្ឌមិត្តហ្វូនខេមបូឌានលីក អាស៊ីអឺរ៉ុបយូណាយធីត ជួបប្រកួតជាមួយក្រុមដែលឈរបាតតារាងដូចគ្នា វេស្ទើនភ្នំពេញ នាវេលាម៉ោង ៣:៣០នាទីរសៀល។
ជាមួយគ្នានេះ ក្រុមអគ្គស្នងការនគរបាលជាតិ ក្រោយពីយកស្មើជាមួយក្រុមស៊ីម៉ាក់ ២-២ កាលពីសប្តាហ៍មុន ជួបប្រកួតជាមួយក្រុមដែលកំពុងឈរចំណាត់ថ្នាក់លេខ៦ក្នុងតារាង ខេមបូឌានថាយហ្គឺរ នាវេលាម៉ោង ៦ល្ងាចនេះ។
សម្រាប់ការប្រកួតកាលពីថ្ងៃសៅរ៍ ណាហ្គាវើលឈ្នះស៊ីម៉ាក់ ៣-១ នៅពហុកីឡដ្ឋានជាតិ ខណៈបឹងកេតអង្គរ យកឈ្នះម្ចាស់ផ្ទះភ្នំពេញក្រោន ១-០ នៅទឹកដី RSN៕
Tag:
Cambodian League 2016
© រក្សាសិទ្ធិដោយ thmeythmey.com