ពីនេះ ពីនោះ
សុខភាព៖ ម្តាយ​ខ្វះ​អាហារូបត្ថម្ភ អាច​ប៉ះពាល​ដល់​ការលូតលាស់ ខួរក្បាល​របស់​ទារក​
03, May 2016 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​ជាច្រើន​នឹង​និយាយថា ភាព​វ័យឆ្លាត គឺជា​ហ្សែ​ន​ដែល​ឪពុកម្តាយ​ផ្តល់​ឲ្យ ហើយ​អ្នក​មិនអាច​ធ្វើ​អ្វី​ចំពោះ​រឿងនេះ​ច្រើន​បានឡើយ​។ រឿងនេះ​ខ្ញុំ​មិនមែន​និយាយ​អំពី ការបែងចែក​ភាព​ឆ្លាត​វៃ របស់​ក្មេង​ម្នាក់​ឡើយ តែ​ជាការ​និយាយ​អំពី ការលូតលាស់​ធម្មតារ​បស់​ខួរក្បាល​ប៉ុណ្ណោះ ហើយ​វា​ក៏​អាស្រ័យទៅលើ ជីវជាតិ​ដែល​ម្តាយ​ញ៉ាំ​ច្រើន​ប៉ុណ្ណា​ដែរ​។ អ្វីដែឡ​ម្តាយ​ញ៉ាំ ជាពិសេស ក្នុងដំណាក់កាល​ដំបូង និង​ចុងក្រោយ នៃ​ការ​មាន​ផ្ទៃពោះ គឺមាន​ឥទ្ធិពល​ទៅលើ​ការលូតលាស់​ខួរក្បាល និង​សរសៃប្រសាទ​របស់​ក្មេង​។ របប​អាហារ​របស់​ម្តាយ ពិតណាស់ គឺ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​លូតលាស់ ខួរក្បាល​របស់​ទារក​ក្នុង​ផ្ទៃ​។ ការបញ្ចូល​ជា​អាហារ​សម្បូរ​ប្រូតេអ៊ីន និង​អូ​មេ​ហ្គា​បី អាចជួយ​ដល់​ការលូតលាស់​របស់​ក្មេង​បាន​។​


 
​តាមពិត មានការ​សិក្សា​ច្រើន ក៏​បញ្ជាក់​អំពី​រឿង​ដូចគ្នានេះដែរ​។ ការសិក្សា​មួយ ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Obstetrics and Gynaecology បាន​បញ្ជាក់ថា ការ​ញ៉ាំ​ប្រូតេអ៊ីន និង​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី ក្នុងពេល​មាន​ផ្ទៃពោះ នឹង​ដើរតួនាទី​ដ៏​សំខាន់ ក្នុងការ​បង្កើត​ប្លុក​ជាច្រើន សម្រាប់​ខួរក្បាល និង​បាត​ភ្នែក​របស់​ទារក​ក្នុង​ផ្ទៃ​។ ការលូតលាស់​ខួរក្បាល​ទារក នឹង​ធ្វើឡើង​ខ្លាំង ក្នុង​ពាក់​នៃ​ត្រីមាស​ទី​ពីរ ហើយ​ការលូតលាស់​នេះ​នៅតែ​ខ្ពស់ ក្នុង​រយៈពេល​មួយឆ្នាំ​ដំបូង​នៃ​ជីវិត ព្រមទាំង​បន្តទៅ​ថ្ងៃ​អនាគត ច្រើន​ឆ្នាំ​ទៀត​។ ក្នុងពេល​មាន​ផ្ទៃពោះ របប​អាហារ​របស់​ម្តាយ គួរតែមាន​ប្រូតេអ៊ីន និង​អូ​មេ​ហ្គា​បី​កាន់តែច្រើន  ដោយ​គ្រាន់តែ​ញ៉ាំ​ត្រី​សម្បូរ​ខ្លាញ់ ២ ដង​ក្នុង​មួយថ្ងៃ អាច​គ្រប់គ្រាន់​ទៅហើយ​។ យ៉ាងណាមិញ បើសិនជា​អ្នក​មិន​ចូលចិត្ត​ញ៉ាំ​ត្រី​ទេ អ្នក​គួរតែ​ប្រើ​ថ្នាំ​បំប៉ន ដែលមាន​ជាតិ​ខ្លាញ់​អូ​មេ​ហ្គា​បី​នេះ​ទៅ​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ អត្ថប្រយោជន៍​នៃ​ការ​ញ៉ាំ​អាហារ​មាន​ប្រូតេអ៊ីន និង​អូ​មេ​ហ្គា​បី​ខ្ពស់ គឺ​មិនមាន​ការហាមឃាត់ លើ​ការ​មាន​ផ្ទៃពោះ នៅ​ដំណាក់កាល​ណាមួយ​ឡើយ​។ តាមពិត តម្រូវការ​ជីវជាតិ​ទាំងនេះ នៅតែ​ខ្ពស់​ទៀត​ក្នុងពេល​បំបៅ​ដោះ​កូន​៕
 
 ​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com