ពីនេះ ពីនោះ
ខ្វែក​ជា​ប្រភេទ​បក្សី​រកស៊ី​ពេលយប់​
03, May 2016 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ខ្វែក​ជា​ប្រភេទ​បក្សី​ម្យ៉ាង នៅពេល​ពេញវ័យ ចំពុះ ក្បាល និង​ខ្នង​ពណ៌​ខ្មៅ ភ្នែក​ក្រហម ក និង​ទ្រូង​ពណ៌​ស ចំណែកឯ​ស្លាប​ពណ៌​ប្រផេះ​ចាស់​។  ប៉ុន្តែ​នៅពេល​មិនទាន់​ពេញវ័យ​ខ្លួន​ទាំងមូល​របស់​វា មាន​ពណ៌​ត្នោត​លាយ​អុជៗ​ស​។ បក្សី​នេះ តែងតែមាន​វត្ត​មាននៅ​វាលភក់​រុក្ខជាតិ​វាលស្រែ ព្រៃកោងកាង ។ ខ្វែក ជា​បក្សី​ដែល​រកស៊ី​ពេលយប់ និង​រស់នៅ​កន្លែង​គុម្ពោត​ស្ដុក​ពេល​ថ្ងៃ​។ ចំពោះ​រដូវ​បន្ដ​ពូជ បក្សី​នេះ​ធ្វើការ​បន្ដ​ពូជ​ចាប់ពី​ខែមីនា ដល់​ខែ មករា និង​មាន​ចំនួន​ពង​ចាប់ពី​៣​ទៅ​៥​ពង​ប៉ុណ្ណោះ​ក្នុង​មួយ​រដូវ​បន្ដ​ពូជ​៕





 ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 ​បក្សី​នៅ​ប្រទេស​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com