ជាតិ
រូបត្លុក
ព័ត៌មានមិនទាន់សេរី នៅក្នុងថ្ងៃ«ទិវាសេរីភាពសារព័ត៌មាន»
× ភ្នំពេញ៖ សេរីភាពសារព័ត៌មាននៅក្នុងប្រទេសមួយចំនួនពេញលេញហើយ។ តែនៅក្នុងប្រទេសមួយចំនួនទៀត សេរីភាពសារព័ត៌មានទើបទទួលបានបានមួយផ្នែក។ អ្នកកាសែតមួយចំនួននៅបន្តរងការគំរាមកំហែង សម្លាប់ ចាប់ចងដាក់ពន្ធនាគារ ធ្វើការរបស់ខ្លួនក្នុងការភ័យខ្លាច ឬមិនទាន់មានសេរីភាពពេញលេញជាដើម។
អ្នកកាសែតខ្លះ ស្ថិតនៅជាចំណាប់ខ្មាំងនៃឧត្តមគតិខ្លួនឯងនៅឡើយ មានន័យថា ឃើញការពិត១០០ភាគរយ តែធ្វើសេចក្តីរាយការណ៍ការពិតតែផ្នែកណាមួយប៉ុណ្ណោះ។ ងាកមកនៅក្នុងប្រទេសកម្ពុជាវិញ សេរីភាពសារព័ត៌មាននៅកម្ពុជាឡើងពីចំណាត់ថ្នាក់លេខ១៣៩នៅឆ្នាំ២០១៥ មកលេខ១២៨ក្នុងចំណោម១៨០ប្រទេសនៅឆ្នាំ២០១៦ ។ នេះបើតាមរបាយការណ៍ 2016 World Press Freedom Index របស់អង្គការអ្នកកាសែតគ្មានព្រំដែន (Reporters Without Borders) ដែលទើបតែចេញផ្សាយកាលពីថ្ងៃពុធ ទី២០ ខែមេសាកន្លងមកនេះ។ កម្ពុជាទទួលបានចំណាត់ថ្នាក់ប្រសើរជាងមុន តែស្ថិតនៅលេខរៀងខ្ពស់នៅឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com