ពីនេះ ពីនោះ
ក្រ​អាច់​ឬ​ក្រសា​ស្វាយ​
04, May 2016 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រ​អាច់ ឬ​ក្រសា​ស្វាយ ជា​ឈ្មោះ​ពីរ​ដែល​ប្រជា​តែង​ហៅ​ចំពោះ​បក្សី​ប្រភេទ​មួយ​នេះ​។ ក្រ​អាច់ ឬ​ក្រសា​ស្វាយ​គឺជា​បក្សី​មួយ​ប្រភេទ នៅពេល​ពេញវ័យ​មាន​រាង​ដូច​ខ្វែក​ប៉ុន្តែ​មាឌតូច​ជាង​ខ្វែក ស្លាប​ពណ៌​ប្រផេះ​ក្រ​ម៉ៅ បន្ទូលក្បាល​ខ្មៅ ជើង​ពណ៌​ទឹកក្រូច​។  ប៉ុន្តែ នៅពេល​មិនទាន់​ពេញវ័យ មាន​សំបុរ​ពណ៌​ត្នោត​ចាស់ អុជៗ​ស​ផ្នែក​ពោះ​។   វា​និយម​រស់នៅ​តាម​វាលភក់ តំបន់​ព្រៃកោងកាង តំបន់​កោះ ស្ទឹង និង​បឹង​ជាដើម​។ ចំពោះ​ការបន្ត​ពូជ​វិញ បក្សី​នេះ​អាច​ពង​បានតែ​ចំនួន​៣ ទៅ​៥​ពង​ប៉ុណ្ណោះ​ក្នុង​មួយ​រដូវ​បន្ត​ពូជ​៕



 ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 បក្សី​នៅ​ប្រទេស​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com