ពីនេះ ពីនោះ
តើ​ពាក្យ «​វិប្បការ​» មានន័យ​ដូចម្ដេច​?
04, May 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត បាន​ឲ្យ​និយមន័យ​ពាក្យ​ថា​«​វិប្បការ​» ដូចខាងក្រោម​៖



​ពាក្យ​«​វិប្បការ​» មាន​ថ្នាក់​ពាក្យ​ជា​( ន​.) ជា​(​បា​.)(​សំ​.) មានន័យថា សេចក្ដី​មើលងាយ​, ការ​មាក់ងាយ មាក់ថោក ។ ការធ្វើ​ឲ្យ​គេ​ប្រទះ​អន្តរាយ​, ការធ្វើ​ឲ្យ​គេ​បាន​សេចក្ដី​ទុក្ខ​ពិបាក​, សេចក្ដី​ព្យាបាទ​, ការធ្វើ​អាក្រក់​ទៅរក​, អំពើអាក្រក់ ដូចជា​៖ ធ្វើ​វិប្បការ​, មាន​វិប្បការ​, ប្រទះ​វិប្បការ​។ ពាក្យ មាន​អត្ថន័យ​ដូចគ្នា និង​ពាក្យ «​វិប្រការ​» ដែរ​៕

[​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com