កីឡាជាតិ
ជាតិ
ផែ​ស្វយ័ត​ព្រះសីហនុ និង​ស្ទឹងត្រែង​ប៉ះ​ក្រុម​លី​កនៅ​ភ្នំពេញ រីឯ​៤​ប្រកួត​ទៀត​ធ្វើ​នៅតាម​ខេត្ត​
04, May 2016 , 8:19 am        
រូបភាព
ដោយ:
 
 
 
​ការប្រកួត​ពានរង្វាន់​សម្តេច ហ៊ុន សែន លើក​ទី​១០ បាន​ឈានដល់​សប្តាហ៍​ទី​៥ នៃ​ដំណាក់កាល​ផ្តាច់ព្រ័ត្រ ដោយនៅ​ថ្ងៃទី​៤ ខែឧសភា នេះ មានការ​ប្រកួត​ចំនួន​៣​ក្នុង​ពូ​ល A និង​៣​គូ​នៅក្នុង​ពូ​ល B​។ ដោយ​ខេត្តកណ្តាល​ស្វាគមន៍​ខេត្តកំពង់ឆ្នាំង និង​ក្រុម​ដែល​នៅក្នុង​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ចំនួន​៥ ប៉ះ​ក្រុម​ឡើង​ពី​វគ្គ​ជម្រុះ​បឋម​។

 
​ក្នុង​ពូ​ល A នៃ​ការប្រកួត​ពានរង្វាន់​ស​ម្តេច ហ៊ុន សែន លើក​ទី​១០ ក្រុម​លេខ​២​ពូ​ល A ឡើង​ពី​វគ្គ​ជម្រុះ​បឋម​ខេត្តកណ្តាល នឹង​បើកទ្វារ​កីឡដ្ឋាន ខេត្តកណ្តាល ស្វាគមន៍​ក្រុម​ភ្ញៀវ​ដែល​ឈរ​ចំណាត់ថ្នាក់​លេខ​២ ក្នុង​ពូ​ល​C ខេត្តកំពង់ឆ្នាំង ក្រោយ​រង​ការបំបាក់​របស់​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ១៨-០ កាលពី​សប្តាហ៍​ទី​៣ នៅ​កីឡដ្ឋាន​វេ​ស្ទើ​ន​។  
 
​ក្នុង​ពូ​ល A ដដែល ក្រុមយុវជន​បឹងកេត​កំពង់ចាម ក្រោយពី​ចាញ់ ខេត្ត​កំបង់​ឆ្នាំង ១-០ នឹង​ប្រើ​កីឡដ្ឋាន​របស់ខ្លួន ដើម្បី​ស្វាគមន៍​ក្រុម​ភ្ញៀវ ព្រះខ័ន​រាជ​ស្វាយរៀង ខណៈ​ក្រុម​កំពង់​ឈរ​ចំណាត់​លេខ​១​ក្នុង​ពូ​ល A ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ នឹង​ប្រើ​ពហុ​កីឡដ្ឋាន​ជាតិ ដើម្បី​ស្វាគមន៍​ក្រុម​ឡើង​ពី​វគ្គ​ជម្រុះ​បឋម​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ​។ 
 
​ដោយឡែក​ក្នុង​ពូ​ល B ក្រុម​លេខ​២​ពូ​ល​B​ក្នុង​វគ្គ​ជម្រុះ​បឋម ខេត្តព្រៃវែង នឹង​បើក​ទា្វរ​កីឡដ្ឋាន​របស់ខ្លួន ស្វាគមន៍​ក្រុម​នៅក្នុង​ក្របខ​ណ្ខ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ខណៈ​ក្រុម​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ នឹង​ប្រើ​កីឡដ្ឋាន​របស់ខ្លួន​ដើម្បី​ស្វាគមន៍​ក្រុម​ជើង​ខ្លាំង​ដែល​កំពុង​ឈរ​ចំណាត់ថ្នាក់​លេខ​១​ក្នុង​ពូ​ល ក្រសួងការពារជាតិ​។ ចំណែក​ក្រុម​កំពុង​ឈរ​ចំណាត់​លេខ​២ ក្នុង​ពូ​ល បឹងកេត​អង្គរ​អែ​ហ្វ​ស៊ី នឹង​ប្រើ​ពហុ​កីឡដ្ឋាន​ជាតិ ដើម្បី​ទទួល​ក្រុម​លេខ​១​ពូ​ល F ឡើង​ពី​វគ្គ​ជម្រុះ​ខេត្តស្ទឹងត្រែង​៕   
 
​កម្មវិធី​ប្រកួត​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្ងៃទី​៤ ខែឧសភា នេះ​៖
​ពូ​ល A៖
-​ម៉ោង​៣:៣០-​ខេត្តកណ្តាល ជួប ខេត្តកំពង់ឆ្នាំង នៅ​កីឡដ្ឋាន​ខេត្តកណ្តាល​
-​ម៉ោង​៣:៣០-​យុវជន​បឹងកេត​កំពង់ចាម ជួប ព្រះខ័ន​រាជ​ស្វាយរៀង នៅ​កីឡដ្ឋាន​ចំការកៅស៊ូ​កំពង់ចាម​
-​ម៉ោង​៣:៣០-​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ជួប កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​
​ពូ​ល B៖
-​ម៉ោង​៣:៣០-​ខេត្តព្រៃវែង ជួប អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត នៅ​ពហុ​កីឡដ្ឋាន​ខេត្តព្រៃវែង​
-​ម៉ោង​៣:៣០-​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ជួប ក្រសួងការពារជាតិ នៅ​កីឡដ្ឋាន​ខេត្តកំពង់ធំ​
-​ម៉ោង​១៨:០០-​បឹងកេត​អង្គរ​អែ​ហ្វ​ស៊ី ជួប ខេត្តស្ទឹងត្រែង នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។​
 

Tag:
 បាល់ទាត់​
  Hun Sen Cup 2016
© រក្សាសិទ្ធិដោយ thmeythmey.com