កីឡាជាតិ
ជាតិ
កំពង់ឆ្នាំង​តាម​ប្រកៀក​ពិន្ទុ​ថា​យ​ហ្គឺ​រ ខណៈ​ស្ទឹងត្រែង​ស្ទើរតែ​ធ្វើ​ឲ្យ​បឹងកេត​ខកចិត្ត​
05, May 2016 , 11:28 am        
រូបភាព
ដោយ:
 
​ការប្រកួត​ពានរ​ងា្វ​ន់ស​មេ្ត​ច ហ៊ុន សែន លើក​ទី​១០ នៃ​វគ្គ​ជម្រុះ​ដំណាក់កាល​ផ្តាច់ព្រ័ត្រ​កាលពី​ថ្ងៃទី​៤ ខែឧសភា ម្សិលមិញ ក្រសួងការពារជាតិ បាន​លត់​ក្រុម​ឡើង​ពី​វគ្គ​ជម្រុះ​បឋម កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ១២-១ ខណៈ​ក្រុម​បឹងកេត​អង្គរ​អែ​ហ្វ​ស៊ី យកឈ្នះ​លើ​ក្រុម​ឡើង​ពី​វគ្គ​ជម្រុះ​បឋម ខេត្ត​ស្ទឺ​ង​ត្រែង យ៉ាង​ប្រផិតប្រផើយ ៥-៤​។ ចំណែក​ខេត្តកណ្តាល​ចាញ់​ខេត្តកំពង់ឆ្នាំង ៣-១, ព្រះខ័ន​រាជ​ស្វាយរៀង ស៊ី យុវជន​បឹងកេត​កំពង់ចាម ៣-១, ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ លត់ កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ ៥-០ ចំណែក អាស៊ី​អឺរ៉ុប ស៊ី ខេត្តព្រៃវែង ៣-០​។

 
​ក្រុម​នៅក្នុង​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក ក្រសួងការពារជាតិ បាន​លត់​ក្រុម​ម្ចាស់ផ្ទះ កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ​យ៉ាង​ចាស់ដៃ ១២-១ បានធ្វើ​ឲ្យ​ក្រុម​មួយ​នេះ​ទទួលបាន​៣​ពិន្ទុ​បន្ថែម ដើម្បី​ឈរ​ចំណាត់ថ្នាក់​លេខ​១ ពូ​ល B ជា​បណ្តោះអាសន្ន​។ ចំណែក​ក្រុម​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ បន្ត​ឈរ​បាត​តារាង​ក្នុង​ពូ​ល​។​
 
​ជាមួយគ្នានេះ ក្រុម​បឹងកេត​អង្គរ​អែ​ហ្វ​ស៊ី បាន​យកឈ្នះ​លើ​ក្រុម​ឡើង​មកពី​វគ្គ​ជម្រុះ​បឋម ខេត្តស្ទឹងត្រែង​យ៉ាង​ប្រផិតប្រផើយ ៥-៤ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ជ័យជម្នះ  ៥-៤ របស់​បឹងកេត លើ ខេត្តស្ទឹងត្រែង នេះ សម្រេច​ដោយ​កីឡាករ ចាន់ វឌ្ឍនាកា ម្នាក់ឯង ជ័យជម្នះ​នេះ​បានធ្វើ​ឲ្យ​ក្រុម​នេះ​ឡើងឈរ​នៅ​លំដាប់​ទី​២​ក្នុង​ពូ​ល B បន្ទាប់ពី​ក្រសួងការពារជាតិ​។ ចំណែក​ក្រុម​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត បាន​លត់​ម្ចាស់ផ្ទះ ខេត្តព្រៃវែង ៣-០​។ 
 
​ដោយឡែក សម្រាប់​ការប្រកួត​ក្នុង​ពូ​ល A ក្រុម​ម្ចាស់ផ្ទះ​ខេត្តកណ្តាល ត្រូវបាន ខេត្តកំពង់ឆ្នាំង ដណ្តើមបាន​៣​ពិន្ទុ ក្នុងការ​ឈរ​លំដាប់​ទី​២ ពូ​ល A បន្ទាប់ពី​ក្រុម​នេះ​យកឈ្នះ ៣-១ នៅលើ​ទឹកដី​របស់ខ្លួន​។ ចំណែក​ក្រុម​នៅក្នុង​ក្របខណ្ឌ​លី​ក ព្រះខ័ន​រាជ​ស្វាយរៀង បាន​យកឈ្នះ​លើ​ក្រុម​ម្ចាស់ផ្ទះ យុវជន​បឹងកេត​កំពង់ចាម ៣-១ ខណៈ​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ បាន​ប្រើ​ពហុ​កីឡដ្ឋាន​ជាតិ លត់​ក្រុម​ឡើង​ពី​វគ្គ​ជម្រុះ កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ ៥-០ ដើម្បី​ទទួលបាន​៣​ពិន្ទុ​សម្រាប់​ឈរ​លំដាប់​លេខ​១​ក្នុង​ពូ​ល​៕   
 
 
 
 

Tag:
 Hun Sen Cup 2016
© រក្សាសិទ្ធិដោយ thmeythmey.com