កីឡាជាតិ
ជាតិ
កីឡដ្ឋាន RSN របស់​ភ្នំពេញ​ក្រោ​ន​ស្វាគមន៍ ព្រះខ័ន​រាជ​ស្វាយរៀង​ល្ងាច​នេះ​
06, May 2016 , 8:39 am        
រូបភាព
កីឡាករ កែវ សុខផេង ខ្សែប្រយុទ្ធភ្នំពេញក្រោន
កីឡាករ កែវ សុខផេង ខ្សែប្រយុទ្ធភ្នំពេញក្រោន
ដោយ:
 
​ការប្រកួត​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​រដូវ​កាល ២០១៦ បាន​ឈានដល់​សប្តាហ៍​ទី​៧ ហើយ ដោយ​ល្ងាច​ថ្ងៃទី​៦ ខែឧសភា នេះ ក្រុម​ម្ចាស់ផ្ទះ ភ្នំពេញ​ក្រោ​ន នឹង​បើកទ្វារ​កីឡដ្ឋាន RSN ដើម្បី​ស្វាគមន៍​ក្រុម​ភ្ញៀវ ព្រះខ័ន​រាជ​ស្វាយរៀង បន្ទាប់ពី​ចាញ់​ក្រុម​បឹងកេត​អង្គរ​អែ​ហ្វ​ស៊ី​កាលពី​សប្តាហ៍​ទី​៦​។​

 
​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​រដូវ​កាល ២០១៦ ក្រុម​ម្ចាស់ផ្ទះ ភ្នំពេញ​ក្រោ​ន ក្រោយពី​ចាញ់​ក្រុម​បឹងកេត​អង្គ​រទាំង​ចម្រូងចម្រាស ១-០ កាលពី​សប្តាហ៍​ទី​៦ នឹង​បើកទ្វារ​កីឡដ្ឋាន RSN ស្វាគមន៍​ក្រុម​ភ្ញៀវ ដែល​ឈរ​លំដាប់​ទី​៣ ក្នុង​តារាង ព្រះខ័ន​រាជ​ស្វាយរៀង នា​ល្ងាច​ថ្ងៃទី​៦ ខែឧសភា នេះ​។ 
 
​គួរ​បញ្ជាក់ថា កាលពី​សប្តាហ៍​ទី​៦ ក្រុម​ភ្នំពេញ​ក្រោ​ន​បាន​ចាញ់​ក្រុម​បឹងកេត​អង្គរ ១-០ នៅក្នុង​កីឡដ្ឋាន RSN បានធ្វើ​ឲ្យ​នេះ​មាន​៨​ពិន្ទុ សម្រាប់​ឈរ​លំដាប់​លេខ​៥ ក្នុង​តារាង​ជា​បណ្តោះអាសន្ន ខណៈ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​ក្រោយពី​រង​ការបំបាក់​របស់​ក្រុម​ក្រសួងការពារជាតិ ៥-១ នៅលើ​ទឹកដី​របស់ខ្លួន បានធ្វើ​ឲ្យ​ក្រុម​ដែល​ឈរ​លំដាប់​លេខ​១​ក្នុង​តារាង​នៃ​សប្តាហ៍​ទី​៥​មួយ​នេះ ធ្លាក់​មកឈរ​លំដាប់​លេខ​៣ ក្នុង​តារាង​ជា​បណ្តោះអាសន្ន​នៃ​សប្តាហ៍​ទី​៦ ដោយមាន​១៣​ពិន្ទុ​ក្នុង​ដៃ​៕  
 
 

Tag:
 បាល់ទាត់​
  Cambodian League 2016
© រក្សាសិទ្ធិដោយ thmeythmey.com