ពីនេះ ពីនោះ
តើ​ពាក្យ «​សំគិស​» មានន័យ​ដូចម្ដេច​?
06, May 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​បច្ចុប្បន្ននេះ ពាក្យ​ថា​«​សំគិស​» មាន​លើក​ឡើងមក​និយាយ​លេង​ផង រិះគន់​គ្នា​ផង​នៅក្នុង​សង្គម​។ ប៉ុន្តែ​ពាក្យ​នេះ អាច​សាធារណជន នៅ​មិនទាន​ដឹងថា​ពាក្យ​នេះ​មាន​អត្ថន័យ​ដូចម្ដេច​នោះទេ​។​

​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ថា​«​សំគិស​»​នេះ​មាន​ថ្នាក់​ពាក្យ​ជា​គុណនាម មានន័យថា កខ្វក់​, គគ្រក់​, គម្រក់​, ចោលម្សៀត​, កម្សោយ​, របស់​សំគិស​។ ឧទាហរណ៍ មនុស្ស​សំគិស​, មនុស្ស​គម្រក់​, អា​សំគិះ​ជាដើម​។ ពាក្យ​នេះ​អាច​សរសេរថា «​សំគិះ​» ក៏បាន​ដែរ​។​
 
 [​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]
 

© រក្សាសិទ្ធិដោយ thmeythmey.com