ពីនេះ ពីនោះ
ត្រដក់តូច គ្មានថង់យាមដូចត្រដក់ធំ
× ត្រដក់តូច វាជាបក្សីដែលមានរូបរាង និងមាឌតូចជាងត្រដក់ធំ មានស្លាបខ្មៅទាំងលើទាំងក្រោម និងគ្មានថង់យាមដូចត្រដក់ធំឡើយ។ បក្សីនេះ នីពេលបន្ដពូជ ស្បែក្បាលរបស់វាឡើងក្រហម។ ជាទូទៅគេប្រទះឃើញបក្សីនេះមានវត្តមានពេញមួយឆ្នាំ និងគ្រប់ទីកន្លែងដូចជាព្រៃរនាម (ព្រៃលិចទឹកតាមរដូវ) ព្រៃកោងកាង និងវាលភក់ជាដើម។
ចំណែកឯ នៅតំបន់បឹងទន្លេសាប វិញគឺជាកន្លែងដែលជាសំបុកពងកូនយ៉ាងធំរបស់ត្រដក់តូចនេះ និងមានបន្ទាយពងកូនមួយចំនួននៅខេត្តព្រះវិហារផងដែរ។ បក្សីនេះធ្វើការបន្តពូជ ចាប់ពីខែតុលា ដល់ខែមិថុនា ហើយអាចពងបានត្រឹមតែ២ ទៅ៤ គ្រាប់ប៉ុណ្ណោះក្នុងមួយរដូវ៕
កស្រង់ពីសៀវភៅ៖ សត្វស្លាបនៃប្រទេសកម្ពុជា, រៀបរៀងដោយលោកតាន់ សេដ្ឋា និង កូលីន ភូល
Tag:
Lesser Adjutant Leptotilos javanicus
បក្សីនៅប្រទេសកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com