ព័ត៍មានសុខភាព
សុខភាព​៖ ខាន​រួមភេទ​យូរ អាចធ្វើ​ឲ្យ​ទ្វារមាស​រួម​តឹង​មកវិញ​ឬទេ​?
07, May 2016 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
ទាំង​បុរស និង​ស្ត្រី​ច្រើនតែ​ជឿថា ការដែល​មិនបាន​រួមភេទ​ទេ គឺអាច​ជួយ​ឲ្យ​ទ្វារមាស​ទៅជា​តឹង ឬ​រួម​តូច​ទៅវិញ​បាន​។ ប៉ុន្តែ មុនពេល​យើង​ឆ្លើយ​សំណួរ​នេះ អ្នក​ត្រូវតែ​ដឹង​អំពី​ការពិត​ខ្លះ អំពី​ទ្វារមាស​មនុស្ស​ស្រី​ដែរ​។ ចូរ​ចាំ​ថា សាច់ដុំ​ក្នុង​ទ្វារមាស មាន​លក្ខណៈ​យឺត​បែប​ធម្មជាតិ ហើយ​ការ​ស៊ក​បញ្ចូល​លិង្គ ទៅក្នុង​សរីរាង្គ​មួយ​នេះ នឹង​មិនអាច​បំបាត់​ភាពយឺត របស់​វា​បានឡើយ​។ នៅពេលដែល​សន្ទះ​ព្រហ្មចារី​យ៍រ​ហែក​ហើយ ទ្វារមាស​នឹង​កន្ត្រាក់ ហើយ​បន្ធូរ​ក្នុងពេល​រួមភេទ ជាមួយនឹង​ការ​ភ្ញោ​ច​គ្រប់គ្រាន់ ហើយ​វា​ក៏​វិល​ទៅរក សភាព​ដើម​វិញ​ដែរ នៅពេល​ការរួម​ភេទ​ត្រូវ​បញ្ចប់​។​



ប៉ុន្តែ អ្វីដែល​រឿង​ត្រូវ​និយាយ​នោះ​គឺ​ធា គ្រាន់តែ​រយៈពេល​ពីរ​ឆ្នាំ​នៃ​ការ​រួមភេទ គឺ​វា​គ្រប់គ្រាន់​នឹងធ្វើ​ឲ្យ​ទ្វារមាស បាត់បង់​ភាពយឺត​របស់​វា​ទៅហើយ​។ ប៉ុន្តែ រឿងនេះ​មិនគួរណា​ជា​អ្វី ដែល​នាំ​ឲ្យ​អ្នក​គេង​មិន​លក់​ឡើយ​។​

ដូច​អ្វីដែល​ខ្ញុំ​និយាយ​ពី​ខាងលើ​អញ្ចឹង ការរួម​ភេទ​ជា​ទៀងទាត់ ក្នុង​រយៈពេល​ណាមួយ ឬ​ពីរ​ឆ្នាំ វា​អាច​នឹងធ្វើ​ឲ្យ​ទ្វា​មាស បាត់បង់​ភាពយឺត​របស់​វា​បាន​។ ប៉ុន្តែ មាន​មធ្យោបាយ​មួយ ដើម្បី​ឲ្យ​សាច់ដុំ​ទ្វារមាស​ទៅជា​យឺត​វិញ តាមរយៈ​ការធ្វើ​លំ​ហាត់ប្រាណ Kegel ដើម្បី​បន្តឹង​សាច់ដុំ នៅ​កម្រាល​អាង​ត្រគាក​។ យ៉ាងណាមិញ ចូរ​ចាំ​ថា ការហាត់​ប្រាណ​មួយ​នេះ គ្រាន់តែ​អាចជួយ​អ្នកទទួលបាន ភាពយឺត​មួយចំនួន​ឡើងវិញ​ប៉ុណ្ណោះ​។ មនុស្ស​គ្រប់គ្នា តែងតែមាន​លក្ខណៈខុសៗ​គ្នា ហើយ​ក៏មាន​លក្ខណៈ​ទ្វារមាស​ខុសគ្នា​ដែរ​។ ដូច្នេះ លទ្ធផល​អាច​នឹងមាន​លក្ខណៈខុសៗ​គ្នា​ដែរ នៅពេល​ហាត់ប្រាណ​បែបនេះ​។​

បើសិនជា​អ្នក ធ្លាប់​តម​ការ​រួមភេទ រយៈពេល​យូរហើយ ទ្វារមាស​អ្នក​មិនអាច តឹង​ឡើងវិញ​ភ្លាមៗ​ឡើយ​។ តាមពិត បើសិនជា​អ្នក​ប្រឈម នឹង​បញ្ហា​ជាច្រើន ក្នុងពេល​ស៊ក​បញ្ចូល​លិង្គ​នោះ វា​អាចមាន​ហេតុផល​ពីរ​យ៉ាង​ក្នុង​រឿងនេះ​។ កង្វះ​ការចេញ​ទឹករំអិល នៅ​ទ្វារមាស ឬ​ការ​រួមភេទ​ដោយ​ថប់​បារម្ភ​។ កង្វះ​ទឹករំអិល អាច​នាំ​ឲ្យ​ឈឺចាប់​ខ្លាំង ក្នុងពេល​រួមភេទ ហើយ​ការ​ថប់​បារម្ភ ក៏​អាចធ្វើ​ឲ្យ​សាច់ដុំ​ក្នុង​ទ្វារមាស​រួម​តូច ដែលជា​ហេតុ​នាំ​ឲ្យ​ពិបាក ក្នុងការ​ស៊ក​បញ្ចូល​លិង្គ​ដែរ​។ ចំណុច​នេះហើយ អាច​បញ្ជាក់​យ៉ាងច្បាស់​ថា ការមិន​បានរួម​ភេទ អាចធ្វើ​ឲ្យ​ទ្វារមាស ទៅជា​តឹង​ណែន​វិញ​។ ដំណោះស្រាយ​នោះ គឺ​ធ្វើយ៉ាងណា មានការ​បរ​បោស​អង្អែល​ឲ្យ​បានល្អ និង​មាន​ទឹករំអិល​ច្រើន ដែល​អាចជួយ​ផ្តល់​ភាព​ស្រើបស្រាល ក្នុងពេល​រួមភេទ និង​ស៊ក​បញ្ចូល​លិង្គ​បាន​កាន់តែ​ស្រួល​។​

បើសិនជា​ស្ត្រី​ម្នាក់ មិនបាន​សម្រេច​កាម​ដោយ​ខ្លួនឯង​គ្រប់គ្នា​ទេ ខណៈពេល​កំពុងតែ​តម​ការ​រួមភេទ វា​នឹងធ្វើ​ឲ្យ​ទ្វារមាស ស្ងួត​ខ្លាំង​ពេល​រួមភេទ​។ ដំណោះស្រាយ​ដ៏​ល្អ​បំផុត​នោះ គឺ​ការ​លាប​ទឹករំអិល​បន្ថែ​ម ក្នុងពេល​ស៊ក​បញ្ចូល​លិង្គ​៕

ផ្តល់​សិទ្ធិ​ដោយ​៖ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com