កីឡាជាតិ
បឹងកេត​ជួប​ប៉ូលិស ថា​យ​ហ្គឺ​រ​ប៉ះ​ណាហ្គា បន្ទាប់ពី​ទ័ព​បន្ត​នាំមុខគេ​លើ​តារាង​
08, May 2016 , 11:42 am        
រូបភាព
ដោយ:
បន្ទាប់ពី​ក្រុម​ក្រសួងការពារជាតិ​(​ទ័ព​) ស៊ី អាស៊ី​អឺរ៉ុប ២-១ កាលពី​ម្សិលមិញ នៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ នៃ​ការប្រកួត​វិលជុំ​សប្តាហ៍​ទី​៧ ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​រដូវ​កាល ២០១៦ នា​ល្ងាច​ថ្ងៃទី​៨ ខែឧសភា នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ ជួប​ប្រកួត​ជាមួយ​ក្រុម​ឈរ​លេខ​រៀង​ទី​២ បឹងកេត​អង្គរ​អែ​ហ្វ​ស៊ី មុន​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ប៉ះ ណាហ្គា​វើ​ល​។​


​ក្រោយពី​ក្រុម​ទ័ព យកឈ្នះ​លើ​ក្រុម​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ២-១ ក្រុម​ស៊ីម៉ាក់ យកឈ្នះ ក្រុម​វេ​ស្ទើ​ន ៤-២ កាលពី​ម្សិលមិញ នា​ល្ងាច​នេះ ក្រុម​ឈរ​លំដាប់​លេខ​រៀង​ទី​២ បឹងកេត​អង្គរ ជួប​ប្រកួត​ជាមួយ​ក្រុម​ដែល​ចាញ់​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ២-១ កាលពី​សប្តាហ៍​ទី​៦ អគ្គស្នងការ​នគរបាល​ជាតិ ដើម្បី​ទទួលបាន​៣​ពិន្ទុ​សម្រាប់​ប្រជែង​ជាមួយ​ក្រុម​ទ័ព ដែល​កំពុង​ឈរ​នៅ​កំពូល​តារាង ដោយមាន​១៨​ពិន្ទុ ខណៈ​ខ្លួន​មាន​១៥​ពិន្ទុ​។ ចំណែក​ក​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម ណាហ្គា​វើ​ល នា​ពហុ​កីឡដ្ឋាន​ជាតិ​នេះ​ផងដែរ​។

​គួរបញ្ជាក់​ផងដែរ​ថា សម្រាប់​ការប្រកួត​កាលពី​ម្សិលមិញ​ក្រុម​ក្រសួងការពារជាតិ​នៅតែ​បន្ត​ឈរ​កំពូល​តារាង ក្រោយពី​យកឈ្នះ​ក្រុម​អាស៊ី​អឺរ៉ុប ២-១ នៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ ដោយមាន​១៨​ពិន្ទុ ខណៈ​អាស៊ី​អឺរ៉ុប​នៅ​បន្ត​ឈរ​នៅ​បាត​តារាង​ដដែល​។

​ចំណែក​ក្រុម​ស៊ីម៉ាក់ បាន​យកឈ្នះ​លើ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ៤-២ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ធ្វើ​ឲ្យ​ក្រុម​នេះ​ទទួលបាន​៣​ពិន្ទុ សម្រាប់​ឈរ​លំដាប់​លេខ​រៀង​ទី​៧ ដោយមាន​៧​ពិន្ទុ ខណៈ​វេ​ស្ទើ​ន​ភ្នំពេញ​ឈរ​លេខ​រៀង​បន្ទាប់ពី​បាត​តារាង ដោយមាន​៣​ពិន្ទុ​៕


Tag:
 ​បាល់ទាត់​
  Cambodian League 2016
© រក្សាសិទ្ធិដោយ thmeythmey.com