ជាតិ
គ្រោះ​ពេល​ទឹក​ប្តូរ​និស្ស័យ​ចូលក្នុង​ពោះ​
08, Apr 2018 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
គ្រោះ​ពេល​ទឹក​ប្តូរ​និស្ស័យ​ចូលក្នុង​ពោះ​
​                កំណាព្យ​បទ កាកគតិ​


-​ទឹក​ប្តូរ​និស្ស័យ​    ​    ​មិន​ថា​ថោក​ថ្លៃ​    ​    ​អាច​ប្តូរ​ច​រឹត​
​គេ​ប្រាប់ត​គ្នា​    ​    ​    ​មាន​ប្រាំ​កម្រិត​    ​    ​មិនមាន​ក្រម​ក្រឹត្យ​
                               ​ថា​តាម​ចំណាំ​។​

-​កំ​រឹត​ទី​១​    ​    ​    ​    ផឹក​ហាក់​មិន​ព្រួយ​    ​    ​រឿង​អី​ក៏​ចាំ​
​តាំងខ្លួន​អ្នកប្រាជ្ញ​    ​    ​មិន​ខ្លាច​គេ​សាំ​    ​    ​លើ​ក្រោម​ឆ្វេង​ស្តាំ​
​                                 ចាំ​ទាំង​ក្នុង​ក្រៅ​។​

-​កំ​រឹត​ទី​២​    ​    ​    ​          បែប​ឡើង​ស៊េរី​    ​    ​សេដ្ឋី​ដង្ខៅ​
​ពេល​ផឹក​អស់​ស្រា​    ​    ​សាច់​ក្លែម​ថែម​ហៅ​    ​    ​អួត​ប្រាប់​ញាតិ​ផៅ​
​                                    ខ្ញុំ​អ្នកចេញលុយ​។​

-​ដល់​កំរិត​៣​    ​    ​    ​ផឹក​លែង​គិត​    ​    ​    ​មិន​ខ្ចី​ងងុយ​
​បែប​សិល្បករ​    ​    ​    ​រាំ​ឈ​អង្គុយ​    ​    ​    ​ពេលខ្លះ​តឺ​នុយ​
​                            ជ្រុះ​បាត់​ស្បែកជើង​។​

-​ចូល​កម្រិត​៤​    ​    ​    ​ផឹក​តាំង​អួតខ្លួន​    ​    ​ប្រើ​ដាវ​កាំភ្លើង​
​បែប​គុណ​និយម​    ​    ​ផឹក​អួត​ដៃជើង​    ​    ​តាំងខ្លួន​ទំនើង​
​                               មិន​ខ្លាច​នរណា​។​

-​ចុងក្រោយ​គួរ​ចាំ​    ​    ​ដល់​កំ​រឹត​៥​    ​    ​    ​ជា​អ្នក​អស្ចារ្យ​
​ចេះ​បំបាំងកាយ​    ​    ​ខុសពេល​ធម្មតា​    ​    ​ស្វាង​សួរ​គេ​ថា​
​                               មក​ផ្ទះ​យ៉ាង​មេច​?

និពន្ធ​ដោយ​ប៉ាកកា​ខ្មៅ​

​    ​    ​

​    ​    ​    ​    ​





© រក្សាសិទ្ធិដោយ thmeythmey.com