កីឡាជាតិ
ជាតិ
បឹងកេត លត់ ប៉ូលិស ៧-១ មុនពេល ណាហ្គា ចែកគ្នា​ម្នាក់​១​ពិន្ទុ​ជាមួយ ថា​យ​ហ្គឺ​រ​
09, May 2016 , 10:57 am        
រូបភាព
ដោយ:
 
​ការប្រកួត​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​រដូវ​កាល ២០១៦ នៃ​វគ្គ​ប្រកួត​វិលជុំ សប្តាហ៍​ទី​៧ នៅ​ពហុ​កីឡដ្ឋាន​ជាតិ កាលពី​ថ្ងៃទី​៨ ខែឧសភា ម្សិលមិញ បឹងកេត​អង្គរ បាន​លត់​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ៧-១ មុនពេល​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ និង​ក្រុម​ណាហ្គា​វើ​ល​ចែកគ្នា​ម្នាក់​មួយ​ពិន្ទុ បន្ទាប់ពី​រក្សា​លទ្ធផល ១-១​។​

 
​ក្រុម​បឹងកេត​អង្គរ បាន​លត់​ក្រុមប៉ូលិស​យ៉ាង​ចាស់ដៃ ៧-១ នា​ការប្រកួត​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក កាលពី​ម្សិលមិញ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ជ័យជម្នះ​នេះ​បាន​ធើ្វ​ឲ្យ​បឹងកេត​ទទួលបាន​៣​ពិន្ទុ​បន្ថែម​ដើម្បី​ឈរ​លេខ​រៀង​ទី​២ បន្ទាប់ពី​ក្រសួងការពារជាតិ​ដោយមាន​១៨​ពិន្ទុ ខណៈ​ក្រុមប៉ូលិស​នៅតែ​បន្ត​មិន​ស្គាល់​ជ័យជម្នះ​តាំងពី​ចាប់ផ្តើម​ការប្រកួត​រហូត​ដល់​សប្តាហ៍​ទី​៧​នេះ​។​
 
​នា​ការប្រកួត​យ៉ាង​ស្វិត​សា្វ​ញ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ម្សិលមិញ កីឡាករ ទិ​ត្យ ឌី​ណា​ដែលជា​ប្រធាន​ក្រុម​បាន​រក​គ្រាប់​បាល់​មួយ​គ្រាប់​ជូន​ក្រុមប៉ូលិស​នៅ​នាទី​ទី​១០ ដោយ​ការទា​ត់បាល់​ពិន័យ ១១​ម៉ែត្រ បន្ទាប់ពី​ខ្សែការពារ​របស់​បឹងកេត​បង្ករ​កំហុស​នៅ​តំបន់​គ្រោះថ្នាក់​។ ១០​នាទី​ក្រោយមក​ខ្សែការពារ​របស់​ក្រុម​ប៉ូ​លិ​ល​បាន​បង្ករ​កំហុស​នៅ​តំបន់​គ្រោះថ្នាក់​វិញ​ម្តង ធ្វើ​ឲ្យ​ប្រធាន​ក្រុម​បឹងកេត កីឡា​ការ ឃួន ឡា​បូ​រ៉ាវី សម្រេចបាន​មួយគ្រា​ប់​ដោយ​ការទា​ត់បាល់​ពិន័យ ដើម្បី​តាម​ស្មើ ១-១ ជាមួយ​ប៉ូលិស​។ 
 
​ជាមួយគ្នានេះ ប្រធាន​ក្រុម​ដដែល​សម្រេចបាន​២​គ្រាប់​បន្ថែម​ជា​បន្តបន្ទាប់​នៅ​នាទី​ទ​៣៣ និង​នាទី​៣៥ លុះដល់​នាទី​ទី​៤២ កីឡាករ DEBIRO DZARMA BAT ទម្លុះ​សំណាញ់​ដោយ​ទាត់​ពី​ចម្ងាយ​បាន​មួយ​គ្រាប់​បន្ថែម ធ្វើ​ឲ្យ​ក្រុម​បឹងកេត​អង្គរ​អែ​ហ្វ​ស៊ី នាំមុខ​ក្រុមប៉ូលិស ៤-១ ជា​បណ្តោះអាសន្ន​ក្រោយ​បញ្ចប់​តង់​ទី​១​។​
 
​ទៅ​មិន​ឆ្ងាញ​ពី​ប្រធាន​ក្រុម​របស់​បឹងកេត ឃួន ឡា​បូ​រ៉ាវី នៅ​នាទី​ទី​៥៣ កីឡាករ​រូបនេះ​រកបាន​មួយ​គ្រាប់​ទៀត​ជូន​ក្រុម លុះដល់​នាទី​៥៧ ប្រធាន​ក្រុម​រូបនេះ​ត្រូវ​ប្តូរ​ចេញ​ជំនួស​ដោយ​កីឡាករ ចាន់ វឌ្ឍនាកា ក្រោយពី​ដូរ​បាន​ប្រហែល​ជាជាង​២០​នាទី កីឡាករ​រូបនេះ បា​នរក​គ្រាប់​ជូន​ក្រុម​២​គ្រាប់​បន្ថែម​នៅ​នាទី​៨០ និង​នាទី​៨៩ ជួយ​ឲ្យ​ក្រុម​បឹងកេត​អង្គរ​យកឈ្នះ​លើ​ក្រុមប៉ូលិស​ក្នុង​លទ្ធផល ៧-១ ក្រោយ​បញ្ចប់​តង់​ទី​២​។ 
 
​ចំណែក ក្រុម​ខេ​បូ​ឌា​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ និង​ក្រុម​ណាហ្គា​វើ​ល​បាន​ចែកគ្នា​ម្នាក់​មួយ​ពិន្ទុ​ក្រោយ​បញ្ចប់​ការប្រកួត​រក្សា​លទ្ធផល​ស្មើ ១-១​។ មួយ​គ្រាប់​របស់​ក្រុម​ណ​ហ្គា​វើ​ល​សម្រេច​ដោយ​កីឡាករ Park Yong Jun នៅ​នាទី​៦៥ ដោយ​ការទា​ត់បាល់​ពិន័យ​១១​ម៉ែត្រ ខណៈ​មួយ​គ្រាប់​របស់​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ សម្រេច​ដោយ​កីឡាករ សួង វីរៈ នៅ​នាទី​៩០៕  
 
 
 

Tag:
 បាល់ទាត់​
  Cambodian League 2016
© រក្សាសិទ្ធិដោយ thmeythmey.com