កីឡាជាតិ
ជាតិ
​គុន​ល្បុក្កតោ​ខ្មែរ​ត្រៀមខ្លួន​ដើម្បី​មានឈ្មោះ​ក្នុង​បញ្ជី UNESCO
10, May 2016 , 10:08 am        
រូបភាព
ដោយ:
គុន​ល្បុក្កតោ បន្ទាប់ពី​ចុះ​ក្នុង​បញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​ពិភពលោក​មិនបាន​សម្រេច​កាលពី​ឆ្នាំ​២០១២ ដោយសារ​បញ្ហា​ឯកសា​មួយចំនួន កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ ថ្នាក់ដឹកនាំ​ទាំងអស់​របស់​ក្បាច់គុន​ដែល​តំណាង​ឲ្យ​វប្បធម៌​ខ្មែរ​មួយ​នេះ​បានសម្រេច​ឯកភាពគ្នា នឹង​យកទៅ​ចុះ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​ពិភពលោក របស់​អង្គការ UNESCO ម្ដងទៀត នា​ខែមីនា ឆ្នាំ​២០១៧ ខាងមុខនេះ​។

 
​គួរ​បញ្ជាក់ថា គុន​ល្បុក្កតោ ដែលជា​កេរដំណែល​របស់​បុព្វបុរស​ខ្មែរ និង​ជា​ក្បាច់គុន​តំណាង​ឲ្យ​វប្បធម៌ អរិយធម៌ ដែល​ប្រវត្តិកាល​ដ៏​យូរលង់​មួយ​នេះ​ត្រូវបាន​ថ្នាក់ដឹកនាំ​ប្រទេស ដាក់បញ្ចូល​ឲ្យ​ហ្វឹកហាត់​នៅក្នុង​ជួរ​កងទ័ព​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​។ ហើយ​ក្បាច់គុន​នេះ​គ្រោង​នឹងដាក់​បញ្ចូល​ឲ្យ​ហ្វឹកហាត់​នៅក្នុង​ជួរ​ប៉ូលិស និង​កងរាជអាវុធហត្ថ​ថែម​ទៀតផង​៕
 
​សូម​ទស្សនា​វីដេអូ​ការសម្តែង​ក្បាច់គុន​ល្បុក្កតោ របស់​កីឡាករ​កីឡាការិនី​ល្បុក្កតោ​កម្ពុជា​ដូចតទៅ​៖ 






 

Tag:
 ល្បុក្កតោ
© រក្សាសិទ្ធិដោយ thmeythmey.com