កីឡាជាតិ
ជាតិ
អត្តពលកម្ម​ប្រកួត​តេ​ស្តិ៍​សមត្ថភាព ដើម្បី​ផ្លាស់ប្តូរ​បរិយាកាស និង​កាត់បន្ថយ​ភាព​តានតឹង​
10, May 2016 , 3:31 pm        
រូបភាព
ដោយ:
 
​សហព័ន្ធ​កីឡា​ខ្មែរ​អត្តពលកម្ម​កម្ពុជា​បានរៀបចំ​ការប្រកួតរ​ត់​ប្រណាំង​សាកល្បង​សមត្ថភាព​កីឡាករ​-​កីឡាការិនី​ឈុត​ធំ និង​ដើម្បី​ផ្លាស់ប្តូរ​បរិយាកាស ក៏ដូចជា​កាត់បន្ថយ​ភាព​តានតឹង​នៅក្នុង​ការហ្វឹកហាត់​នៅ​រាជធានី​ភ្នំពេញ​។ ការប្រកួត​នេះ​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​៨ ខែឧសភា នៅ​ខេត្ត​កែប ដោយមាន​កីឡាករ​កីឡាការិនី​ចូលរួម​ចំនួន​១៤​នាក់​(​ស្រី​២​នាក់​)​។​

 
​ដើម្បី​កាត់បន្ថយ​ភាព​តានតឹង និង​ផ្លាស់ប្តូរ​បរិយាកាស​ពី​រាជធានី​ភ្នំពេញ សហព័ន្ធ​កីឡា​ខ្មែរ​អត្តពលកម្ម​កម្ពុជា បានរៀបចំ​ការប្រកួត​តេស​សមត្ថភាព​កីឡាករ​កីឡាការិនី​ឈុត​ធំ នៅ​ខេត្ត​កែប កាលពី​ថ្ងៃទី​៨ ខែឧសភា​។ ការប្រកួត​នេះ​មាន​កីឡាករ​កីឡាការិនី​ចូលរួម​ប្រកួត​ចំនួន​១៤ រួមមាន កីឡាករ ហ៊ី​រ៉ូ ស៊ី នេ​កូ​, ម៉ា វី​រ៉ូ​, ឃុ​ត ស្រស់​, ហៃ ចាន់​ថ​ល់​, ផាន សុ​ភ័​ក្រ​, កាំ​ង ប៊ុនធឿន​, ដឺ​ហ្វុ​ង យ៉ាន​, ថៃ សុ​គុណ​, សូ វ៉ាន់​ថា​, កៀង សាម៉ន​, ភា​រុណ​, ទី រតនៈ​, កីឡាការិនី ហេង ម៉ី​ជូ និង​កីឡាការិនី សូ ភ័​ក្ត្រា​។​
 
​កីឡាករ​កីឡាការិនី​ទាំងនេះ ធ្វើការ​ប្រកួត​លើ​វិញ្ញាសា​ចំនួន​៤ គឺ​វិញ្ញាសា​រត់​ចម្ងាយ ៤២​គីឡូម៉ែត្រ​បុរស​, ២១​គីឡូម៉ែត្រ​បុរស​, ១០​គីឡូម៉ែត្រ​បុរស និង​វិញ្ញាសា​១០​គីឡូម៉ែត្រ​នារី​។ វិញ្ញ​សា ៤២​គីឡូម៉ែត្រ មាន​កីឡាករ​ចូលរួម​ចំនួន​៤​នាក់​(​ហ៊ី​រ៉ូ ស៊ី​នេ​កូ​, ម៉ា វី​រ៉ូ​, ឃុ​ត ស្រស់ និង ហៃ ចាន់​ថ​ល់​) ឬ​ឯ​វិញ្ញាសា​២១​គីឡូម៉ែត្រ​មាន​ចំនួន​៥​នាក់​(​ផាន សុ​ភ័​ក្រ​, កាំ​ង ប៊ុនធឿន​, ដឺ​ហ្វុ​ង យ៉ាន​, ថៃ សុ​គុណ និង​សូ វ៉ាន់​ថា​) ចំណែក​វិញ្ញ​សា​១០​គីឡូម៉ែត្រ​បុរស​មាន​ចំនួន​៣​នាក់​(​កៀង សាម៉ន​, ភា​រុណ​, ទី រតនៈ​) និង​វិញ្ញាសា​១០​គីឡូម៉ែត្រ​នារី​មាន​ចំនួន​២​នាក់​(​កីឡាការិនី ហេង ម៉ី​ជូ និង​កីឡាការិនី សូ ភ័​ក្ត្រា​)​។  
 
​ក្រោយ​បញ្ចប់​ការប្រកួត​សាកល្បង​សមត្ថភាព សម្រាប់​វិញ្ញាសា​៤២​គីឡូម៉ែត្រ​កីឡាករ ហ៊ី​រ៉ូ ស៊ី​នេ​កូ ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ ខណៈ​លេខ​២​បាន​ទៅ កីឡាករ ម៉ា វី​រ៉ូ ឬ​ឯ កីឡាករ ឃុ​ត ស្រស់ លេខ​៣ និង​លេខ​៤ កីឡាករ ហៃ ចាន់​ថ​ល់​។ វិញ្ញាសា ២១​គីឡូម៉ែត្រ លេខ​១​បាន​ទៅ​កីឡាករ ផាន សុ​ភ័​ក្រ លេខ​២ កាំ​ង ប៊ុនធឿន លេខ​៣ ដឺ​ហ្វុ​ង យ៉ាន លេខ​៤ ថៃ សុ​គុណ និង​លេខ​៥ សូ វ៉ាន់​ថា​។ វី​ញ្ញា​សា ១០​គីឡូម៉ែត្រ​បុរស លេខ​១​បាន​ទៅ កៀង សាម៉ន លេខ​២ កីឡាករ ភា​រុណ និង​លេខ​៣ កីឡាករ ទី រតនៈ​។ ចំណែក​វិញ្ញាសា​១០​គីឡូម៉ែត្រ​នារី​ចំណាត់​លេខ​១​បាន​ទៅលើ ហេង ម៉ី​ជូ និង​លេខ​២​បាន​ទៅ​កីឡាការិនី សូ ភ័​ក្ត្រា​។   
 
​ជាមួយគ្នានេះ កីឡាការិនី ហេង ម៉ី​ជូ បាន​ឲ្យ​ដឹងថា ការប្រកួត​នេះ​មិនមាន​ការចាត់​ចំណាត់ថ្នាក់​នោះទេ វា​ជាការ​ប្រកួត​សាកល្បង​សមត្ថភាព និង​ដើម្បី​ផ្តាស់​ប្តូរ​បរិយាកាស និង​កាត់បន្ថយ​ភាព​តានតឹង​តែ​ពី​រាជធានី​ភ្នំពេញ​តែប៉ុណ្ណោះ​។ ហើយ​ការប្រកួត​សហព័ន្ធ​តែងតែ​ធ្វើជា​រៀងរាល់ ២​ខែម្តង​៕ 
 
 

Tag:
 ​អត្តពលកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com