កីឡាជាតិ
ជាតិ
ក្នុងចំណោម​៦​ប្រកួត​ថ្ងៃនេះ ដោយ ណាហ្គា​ទៅ​សៀមរាប RSN ស្វាគមន៍​កំពង់ស្ពឺ​
11, May 2016 , 8:19 am        
រូបភាព
ជំនួប​កន្លងមករវាងក្រុម​ខេត្ត​ស្វាយរៀង (លឿង) និង​ក្រុម​ប៉ូលិសនៅពហុកីឡដ្ឋាន​ជាតិ
ជំនួប​កន្លងមករវាងក្រុម​ខេត្ត​ស្វាយរៀង (លឿង) និង​ក្រុម​ប៉ូលិសនៅពហុកីឡដ្ឋាន​ជាតិ
ដោយ:
 
​ការប្រកួត​ពានរង្វាន់​សម្តេច ហ៊ុន សែន ប្រចាំ​២០១៦ បាន​ឈានដល់​សប្តាហ៍​ទី​៦ នៃ​វគ្គ​ប្រកួត​វិលជុំ​ដំណាក់កាល​ផ្តាច់ព្រ័ត្រ ដោយ​ល្ងាច​នេះ​មានការ​ប្រកួត​ចំនួន​៣​គូ​នៅក្នុង​ពូ​ល C និង​៣​គូ​នៅក្នុង​ពូ​ល D នៅតាម​កីឡដ្ឋាន​រៀង​ផ្សេងគ្នា​។ ក្រុម​ឡើងមក​ពី​វគ្គ​ជម្រុះ ខេត្តស្វាយរៀង ស្វាគមន៍ ខេត្តព្រះវិហារ មុន​ក្រុម​ទាំង​៥ នៅក្នុង​ក្រប​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក ជួប ក្រុម​ឡើងមក​ពី​វគ្គ​ជម្រុះ​តាម​ខេត្ត​។ ចំណែក​ក្រុម​សៀមរាប​អង្គរ ត្រូវការ​ឈ្នះ​ដើម្បី​ឈរ​លំដាប់​លេខ​១​ក្នុង​ពូ​ល​។  

 
​ក្រុម​លេខ​១​ពូ​ល B ឡើង​ពី​វគ្គ​ជម្រុះ ខេត្តស្វាយរៀង ក្រោយពី​យក​ស្មើ​ជាមួយ​ក្រុម​នៅក្នុង​ក្របខណ្ឌ​លី​ក អគ្គស្នងការ​នគរបាល​ជាតិ ៣-៣ កាលពី​សប្តាហ៍​ទី​៤ នឹង​បើក​កីឡដ្ឋាន​ខេត្តស្វាយរៀង ដើម្បី​ស្វាគមន៍​ក្រុម​ភ្ញៀវ​ខេត្តព្រះវិហារ នៅក្នុង​ពូ​ល D​។​
 
​នៅក្នុង​ពូ​ល D ដដែល ក្រុម​ឈរ​លំដាប់​ទី​១​ក្នុង​ពូ​ល ណាហ្គា​វើ​ល នឹងធ្វើ​ដំណើរ​ទៅកាន់​ខេត្តសៀមរាប ដើម្បី​ជួប​ប្រកួត​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​ឈរ​លំដាប់​ទី​២ សៀមរាប​អង្គរ ដើម្បី​រក​ជ័យជម្នះ​សម្រាប់​បន្ត​ឈរ​លំដាប់​លេខ​១ ខណៈ​ក្រុម​សៀមរាប​អង្គរ​ត្រូវការ​ឈ្នះ ដើម្បី​ឈរ​លំដាប់​លេខ​១​។ ពហុ​កីឡដ្ឋាន​ជាតិ​នឹង​ក្លាយជា​ទីតាំង​ប្រកួត​កាត់ក្តី​រវាង​ក្រុម​នៅក្នុង​លី​ក​កំពូល អគ្គស្នងការ​នគរបាល​ជាតិ និង​ក្រុម​ឡើង​មកពី​វគ្គ​ជម្រុះ ខេត្តក្រចេះ​។​
 
​ដោយឡែក ក្នុង​ពូ​ល C ខេត្ត​ប៉ៃលិន ក្រោយពី​រង​ការបំបាក់​របស់​ក្រុម​ភ្នំពេញ​ក្រោ​ន ១៦-០ កាលពី​សប្តាហ៍​ទី​៤ នឹង​បើ​កីឡដ្ឋាន​ខេត្ត​ប៉ៃលិន ស្វាគមន៍​ក្រុម​ភ្ញៀវ វេ​ស្ទើ​ន​ភ្នំពេញ ខណៈ​ក្រុម​ខេត្តកំពត ស្វាគមន៍​ក្រុម​ឈរ​លំដាប់​លេខ​រៀង​ទី​២ មជ្ឈមណ្ឌល​កំចាត់មីន​កម្ពុជា​។ ចំណែក​ក្រុម​ដែល​ឈរ​លំដាប់​លេខ​១​ក្នុង​ពូ​ល ភ្នំពេញ​ក្រោ​ន នឹង​ប្រើ​កីឡដ្ឋាន RSN ដើម្បី​ស្វាគមន៍​ក្រុម​ភ្ញៀវ ខេត្តកំពង់ស្ពឺ​៕ 
 
​កម្មវិធី​ប្រកួត​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្ងៃទី​១១ ខែឧសភា នេះ​៖
​ពូ​ល C៖
-​ម៉ោង​៣:៣០-​ខេត្ត​ប៉ៃលិន ជួប វេ​ស្ទើ​ន​ភ្នំពេញ នៅ​កីឡដ្ឋាន​ខេត្ត​ប៉ៃលិន​
-​ម៉ោង​៣:៣០-​ខេត្តកំពត ជួប មជ្ឈមណ្ឌល​កំចាត់មីន​កម្ពុជា នៅ​កីឡដ្ឋាន​ខេត្តកំពត​
-​ម៉ោង​១៨:០០-​ភ្នំពេញ​ក្រោ​ន ជួប ខេត្តកំពង់ស្ពឺ នៅ​កីឡដ្ឋាន RSN
​ពូ​ល D៖
-​ម៉ោង​៣:៣០-​សៀមរាប​អង្គរ ជួប ណាហ្គា​វើ​ល នៅ​ពហុ​កីឡដ្ឋាន​ខេត្តសៀមរាប​
-​ម៉ោង​៣:៣០-​ខេត្តស្វាយរៀង ជួប ខេត្តព្រះវិហារ នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​
-​ម៉ោង​១៨:០០-​អគ្គស្នងការ​នគរបាល​ជាតិ ជួប ខេត្តក្រចេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។  
 
  
 
  

Tag:
 បាល់ទាត់​
  Hun Sen Cup 2016
© រក្សាសិទ្ធិដោយ thmeythmey.com