កីឡាជាតិ
យ៉ានតាមដងផ្លូវ
គ្រូ យ៉ាន បង្ហាត់​រត់​ចំងាយ​៖ រត់​ម្នាក់ឯង ឬ​រត់​ជាមួយ​គេ​?
11, May 2016 , 12:00 pm        
រូបភាព
​ពាក្យ​ណែនាំ​លេខ​៣
  
មានសំឡេង


 
​កីឡាអត្តពលកម្ម​សុទ្ធ​តែ​វិញ្ញាសា​លេង​ជា​បុគ្គល មិនមែនជា​ក្រុម​ទេ លើកលែងតែ រត់​រ៊ឺ​លែ (​រត់​បណ្ដាក់​) ដែលជា​ចំងាយ​ខ្លី (4x100m ឬ​4x400m)​។ បើ​ដូច្នេះ​ហាត់​ជាមួយ​អ្នកដទៃ​ធ្វើ​អ្វី​? ចំណេញ​អ្វី​? ខាត​អ្វី​?


 
​ប្រសិនបើ​លោកអ្នក​ចេះ​ប្រឹងប្រែង ចេញទៅ​រត់​កីឡា​ម្នាក់ឯង​ល្អ ពិ​ព្រោះ​ហាត់ប្រាណ​ពេលណា​ក៏បាន កន្លែង​ណា​ក៏បាន ល្បឿន​ណា​ក៏បាន តាមចិត្ត​យើង​ចង់​។​
 
 
 
​បើសិនជា​លោកអ្នក​មានចិត្ត​ចង់​រត់ តែ​នៅ​ខ្ជិល រត់​ជា​គូ​វា​សម​។ វា​ជួយ​លើកទឹកចិត្ត​។ ពីរ​នាក់​រត់​បាន​លឿន​ជាង​។ ប៉ុន្តែ​បើ​កំលាំង​ពីរ​នាក់​ខុសគ្នា កីឡាករ​ដែល​រត់លឿន​ត្រូវតែ​រង់ចាំ បន្ថយល្បឿន យូរៗ​ទៅ​គាត់​អាច​ធុញ​។​

​កីឡាករ​អត្តពលកម្ម​ខ្លះ​ហាត់​ជា​ក្រុម ឧទាហរណ៍​ដូចជា​នៅ​ពហុកីឡាដ្ឋាន​អូឡាំពិក រាជធានី​ភ្នំពេញ​។ ក្រុមខ្លះ​ក៏​ប្រើ​បណ្ដាញ facebook ដែរ​*​។ រត់​ជា​ក្រុម​វា​ពិបាក​រៀបចំ ត្រូវមាន​ណាត់ជួប​គ្នា ត្រូវ​រង់ចាំ​កីឡាករ​ដែល​មកដល់​យឺត​ម៉ោង ក៏ប៉ុន្តែ​មិត្តភាព​ជួយ​លើកទឹកចិត្ត ជាពិសេស​ក្នុងករណី​ហាត់​លើសពី​១​ម៉ោង ព្រោះ​អ្នករត់​ខ្លះ​អផ្សុក​។ ហាត់ប្រាណ​ច្រើន​នាក់​ជាមួយគ្នា លែង​មានការ​ធុញថប់​ហើយ​។ ពេល​ដំបូង​ចាកចេញ​ដំណើរ​រួមគ្នា បន្ទាប់មក​ចាប់ផ្ដើម​មាន​ក្រុម​តូចៗ តាម​ល្បឿន​របស់គេ​។ ដូច្នេះ​អ្នក​យឺត​មិន​ត្រូវការ​ប្រឹង​ពេក និង​ជើង​ខ្លាំង​មិនត្រូវ​ការបន្ថយ​ល្បឿន​។​
 
 
 
​ហេតុនេះ​ត្រូវ​ស្គាល់​ខ្លួនឯង : អ្នកកីឡា​ខ្លះ​អាច​រត់​ម្នាក់ឯង​បាន អ្នកកីឡា​ខ្លះ​មិនអាច​។ ម្យ៉ាងទៀត​អាស្រ័យ​តាម​លំ​ហាត់ : ចំណែក​ខ្ញុំ​វិញ បើ​ត្រូវ​ហាត់ប្រាណ​ធម្មតាៗ ល្បឿន​ថេរ ខ្ញុំ​រត់​ម្នាក់ឯង​ទៅ​។ បើ​ត្រូវ​ហាត់​ល្បឿន​លើ​រង្វង់​នៅ​ស្តា​ត ២​ឬ​៣​នាក់ រត់​បាន​លឿន​ជាង​ម្នាក់ឯង​។ ហើយ​បើ​ត្រូវ​ហាត់​ចំងាយ​ឆ្ងាយ កាលពីមុន​ខ្ញុំ​ហាត់​ជាមួយ​ក្រុម «​កីឡា​តស៊ូ​» ដើម្បីរ​ត់ដល់ ៣០​គីឡូ​មែ​៉​ត្រ​ឡើងទៅ​។​
​ដូច្នេះហើយ​លោកអ្នក​ត្រូវ​ដឹងថា​ខ្លួន​សម​នឹង​ហាត់ប្រាណ​តាមរបៀប​ណា​។ តែ​បទពិសោធ​របស់ខ្ញុំ​គឺ ខ្ញុំ​មិន ដែល​បាន​រីកចំរើន​ខ្លាំង​ជាង​ពេល ដែល​ខ្ញុំ​បាន​រត់​ជាមួយ​កីឡាករ​ឯទៀតៗ ដែល​ខ្លាំង​ជាង​ខ្ញុំ​…
 
 

Tag:
 នាយ យ៉ាន រត់​ចំងាយ
© រក្សាសិទ្ធិដោយ thmeythmey.com