ព័ត៍មានសុខភាព
សុខភាព៖ អ្នក​ម្តាយ​ដែល​ធ្វើ​ការងារ ធ្វើ​ម៉េច​ទើប​កូន​អាច​បៅ​បាន​?
14, Apr 2020 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
  
​មាន​អ្នក​ម្តាយ​មួយចំនួន​ព្រោះតែ​ចង់​ផ្គត់ផ្គង់​គ្រួសារ ក្រោយ​ពេលដែល​សម្រាល​បាន​មួយខែ គេ​ក៏​ចាប់ផ្តើម​ចេញទៅ​ធ្វើ​ការងា​រហើយ ដូចនេះ​ធ្វើ​ឲ្យ​កូន​មិនអាច​បៅ​ទឹកដោះ​របស់​អ្នក​ម្តាយ​ផ្ទាល់​ទេ​។ តើ​គួរតែ​ធ្វើ​ដូចម្តេច​ទើប​អាច​ឲ្យ​កូនបៅ​ទឹកដោះ​អ្នក​បាន​នោះ​?

 
​ប្រសិនជា​អ្នកជា​បុគ្គលិក​ក្រុមហ៊ុន អ្នក​អាច​ពេលព្រឹក​ច្របាច់​ទឹកដោះ​អ្នកចេញ​ទុក​ក្នុង​ដប​មួយ​ដើម្បី​ឲ្យ​កូនបៅ លុះ​នៅពេលដែល​អ្នក​ទៅដល់​ក្រុមហ៊ុន អ្នក​អាច​ច្របាច់​ម្តងទៀត​នៅពេល​ថ្ងៃត្រង់ ដើម្បី​អាច​យក​ឲ្យ​កូនបៅ​បាន​ទាន់ពេល​។ លុះ​នៅពេលដែល​អ្នក​ត្រឡប់ទៅផ្ទះ​វិញ អ្នក​អាច​ឲ្យ​កូនបៅ​ដោយផ្ទាល់​បាន​។ ម្យ៉ាងទៀត​អ្នក​ត្រូវតែ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ទើប​សុដន់​អ្នក​មិនមាន​លក្ខណៈ​រឹង​ដែល​ធ្វើ​ឲ្យ​អ្នក​ពិបាក​ច្របាច់​ទឹកដោះ​ចេញ​។ ជាងនេះទៅទៀត អ្នក​ត្រូវតែ​រៀន​ចេះ​ច្របាច់​ទឹកដោះ​ចេញ​ដោយ​ប្រើ​ដៃ មិនត្រូវ​ពឹង​តែ​ម៉ាស៊ីន​ឡើយ ព្រោះ​វា​អាច​ចេញ​យឺត​ជាង​អ្នក​ប្រើ​ដៃ​៕
ផ្តល់សិទ្ធិដោយ  www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com