ជាតិ
​អគ្គបណ្ឌិត​ប៊ុត សាវង្ស​៖ គ្រប់​រឿង សុទ្ធ​តែមាន​ការពិត​!
14, May 2016 , 4:59 pm        
រូបភាព
ដោយ:
 




 
​លោក​អគ្គបណ្ឌិត ប៊ុត សាវង្ស មានប្រសាសន៍ថា រឿង​អ្វី​ទាំងអស់​ដែល​កើតឡើង​នៅលើ​ពិភពលោក​នេះ​សុទ្ធតែ​មានការ​ពិត​រប​ស់វា​។ លោក​ថា បើ​បុគ្គល​មាន​បញ្ញា​យល់ដឹង​ពី​ការពិត នឹងធ្វើ​ឲ្យ​ចិត្ត​បុគ្គល​នោះ​មាន​សេចក្តីសុខ​។ អ្នក​សម្តែងធម៌​ព្រះពុទ្ធ​ចាស់វស្សា​រូបនេះ ចង់ឃើញ​ពុទ្ធបរិស័ទ​រស់នៅក្នុង​សច្ចធម៌​។​


 
​លោក​អគ្គបណ្ឌិត បញ្ជាក់ថា នៅពេលដែល​មនុស្ស​ដឹង​ពី​សេចក្តី​ពិត​នៃ​រឿង ហើយ​មនុស្ស​លែងមាន​សេចក្តីប្រាថ្នា​ហួសប្រមាណ ដែល​លើសពី​ការពិត វា​នឹង​បង្កើតជា​សេចក្តីសុខ​របស់​ចិត្ត​។ ជាមួយគ្នានេះ លោក​ក៏​ណែនាំ​ពុទ្ធបរិស័ទ​គិតថា គ្រាប់​ពេលវេលា​ទាំងអស់ សុទ្ធតែជា​មេរៀន​នៃ​ជីវិត ដែល​អាច​នាំមក​នូវ​បញ្ញា​៕
 
​សូម​ស្តាប់​ការបកស្រាយ​របស់លោក​អគ្គបណ្ឌិត​ប៊ុត សាវង្ស ខាងក្រោម​៖
 





Tag:
 ប៊ុត សាវង្ស​
 ​ព្រះពុទ្ធ
© រក្សាសិទ្ធិដោយ thmeythmey.com