ជាតិ
លោក ស៊ុន ចាន់ថុល ស្នើ​ឲ្យ​យានដ្ឋាន​ជួសជុល និង​កែច្នៃ​រថយន្ត​ជិត ២​ពាន់​មក​ចុះបញ្ជី​
15, May 2016 , 8:30 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក ស៊ុន ចាន់ថុល អំពាវនាវ​ដល់​ម្ចាស់​យានដ្ឋាន​ជួសជុល និង​កែច្នៃ​រថយន្ត​ទាំងអស់ ឲ្យ​មក​ចុះបញ្ជី​ធ្វើ​អាជីវកម្ម​ស្របច្បាប់​។ លោក​បញ្ជាក់ថា បច្ចុប្បន្ននេះ មាន​យានដ្ឋាន​តែ​ចំនួន ៧១០ ប៉ុណ្ណោះ​បាន​ចុះបញ្ជី ខណៈ​យានដ្ឋាន​ចំនួន ១៩២៣ ទៀត​នៅ​មិនទាន់​ចុះបញ្ជី​នៅឡើយ​។


 
​លោក ស៊ុន ចាន់ថុល ថ្លែងប្រាប់​អ្នក​សា​ព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​ស្តីពី​ការដឹក​លើស​ទម្ងន់ នៅ​ថ្ងៃទី​១២​ខែឧសភា ថា លោក​នឹងធ្វើ​ប្រតិភូកម្ម​អំណាច​ដល់​មន្ទី​សាធារណការ អាច​ទទួល​ចុះបញ្ជី​លើ​ទីតាំង​យានដ្ឋាន​ជួសជុល និង​កែច្នៃ​រថយន្ត ដែលមាន​ទំហំ​ចាប់ពី ២៥០ ម៉ែត្រការ៉េ​ឡើងទៅ​៕
 
​សូម​ស្តាប់​ប្រសាសន៍​លោក ស៊ុន ចាន់ថុល ដូចតទៅ​៖







 

Tag:
 ស៊ុន ចាន់ថុល
  យានដ្ឋាន​កែច្នៃ​រថយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com