ជាតិ
របាយការណ៍​៖ ប៉ូលិស​ការពារ និង​រៀបរយ​ការធ្វើ​បាតុកម្ម កូដកម្ម​ជាង​១៥០០​លើក​ក្នុង​ឆ្នាំ​២០១៥
16, May 2016 , 10:02 am        
រូបភាព
ដោយ:
​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានបង្ហាញ​ពី​សមិទ្ធផល​ដ៏​ល្អ​របស់​នគរបាលជាតិ កាលពី​ឆ្នាំ​២០១៥ កន្លងមក ក្នុងការ​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ និង​សន្តិសុខ​សង្គម​។ នៅក្នុង​មិ​ទ្ទិញ​រំលឹក​ខួប​លើក​ទី​៧១ ថ្ងៃ​បង្កើត​កងកម្លាំង​នគរបាលជាតិ នៅ​ក្រសួងមហាផ្ទៃ នា​ព្រឹក​នេះ លោក​បានផ្តល់​របាយការណ៍​ថា កងកម្លាំង​របស់លោក បានការ​ពារ និង​រៀបរយ​ការធ្វើ​បាតុកម្ម កូដកម្ម គ្រប់​ប្រភេទ ចំនួន​១៥៩០​លើក​។​



​ក្នុងចំណោម​ការធ្វើ​បាតុកម្ម កូដកម្ម ជាង​១៥០០​លើក លោក នេ​ត សាវឿន បាន​គូសបញ្ជាក់ថា កងកម្លាំង​ប៉ូលិស បាន​ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​បង្ក​ហិ​ង្សា​ចំនួន​២​លើក និង​សម្របសម្រួល​ការធ្វើ​បាតុកម្ម​បិទផ្លូវ​ចំនួន​៨​លើក​៕


Tag:
 នគរបាល​
  នេ​ត សាវឿន
© រក្សាសិទ្ធិដោយ thmeythmey.com