ពីនេះ ពីនោះ
អំណាច​ពិត​របស់​អ្នកសិក្សា
08, Apr 2018 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រៀន​ឲ្យ​ចេះ រៀន​បង្កើត​ចំណេះ រៀន​បង្កើត​ជំនាញ រៀន​បង្កើត​ថ្មី រៀន​ពី​ទ្រឹស្ដី​ឈានទៅរក​ការប្រតិបត្តិ​តាម​លំ​អាន​ទ្រឹស្ដី​ចាស់​។ ក៏ប៉ុន្តែ មាន​សំណួរ​សួរថា តើ​អំណាច​ពិត​របស់​អ្នកសិក្សា​នៅ​កន្លែង​ណា​?



​វិមាន​អ្នកសិក្សា ខួរក្បាល​អ្នកសិក្សា​គឺ​ចង់រក​អ្វីដែល​ថ្មី បង្កើត​គំនិត​ថ្មី ទ្រឹស្ដី​ថ្មី មក​ជំនួស​អ្វីដែល​ចាស់ តែ​មិន​បោះបង់​របស់​ចាស់​។ អំណាច​របស់​អ្នកសិក្សា មិនមែន​ស្ថិតនៅលើ​កម្លាំងកាយ ឬ​ការចេញមុខ​ធ្វើ​សកម្មភាព​ហិង្សា​គ្រប់​ប្រភេទ ប៉ុន្តែ​គឺ​អំណាច​ស្ថិតនៅលើ​ចុង​ប៊ិច ទឹកខ្មៅ ស្លាបប៉ាកកា ក្រដាស់​ស មក​សរសេរ​ជា​អត្ថបទ ចង់ក្រង​ជា​សៀវភៅ ទុក​សម្រាប់​អ្នកអាន​ដើម្បី​ផ្លាស់ប្ដូរ​ផ្នត់គំនិត​។ វា​ជា​រឿង​ពិត​មួយ​ដែល​សង្គមជាតិ និង​មានការ​ប្រែប្រួល​នៅពេល​ដល់​វេលា​មួយ ដែល​អ្នកសិក្សា​នាំគ្នា​លើក​ប៉ាកកា លើក​ប៊ិច លើក​ក្រដាស់ នាំគ្នា​ស​សេរ​ដើម្បី​ជាតិ ដើម្បី​ការបង្រួបបង្រួម​សង្គម​។ ចំណែកឯ​ឃ្លាំង​អាវុធ​ធំ​បំផុត​របស់​អ្នកសិក្សា​គឺ​«​សៀ​ភៅ​» មិនមែន​កាំភ្លើង​នោះទេ​។ ព្រោះ​មួយ​អត្ថបទ​របស់​អ្នកសិក្សា​អាច​ឲ្យ​ជាតិ​រីកចម្រើន ហើយក៏​អាច​ឲ្យ​ជាតិ​មួយ​រលាយ​បានដែរ​។

​ជាទូទៅ​ក្តី​សុខ​មួយ​របស់​កវី គឺ​ការនិពន្ធ  ចំណែក​អ្នកសិក្សា​ដែលមាន​មនសិការ​ចង់​ផ្លាស់ប្ដូរ​សង្គម​ពី​សង្គម​អន់ថយ ទៅ​សង្គម​រីកលូតលាស់ គឺ​សប្បាយ​ជាមួយ​ការចែករំលែក​រឿង​ជាតិ ទៅដល់​អ្នក​បារម្ភ​ជាតិ ដើម្បី​ឲ្យ​បាន​ចូលរួម​គិត ចូលរួម​ពិចារណា ស្វែងយល់​ពី​បញ្ហា​ជាតិ​ទាំងអស់គ្នា​តាមរយៈ​សំណេរ​របស់ខ្លួន​។ ហេតុនេះ​សង្គម​គឺ​ចង់បាន​អ្នកសិក្សា​សុចរិត តែ​មិន​ត្រូវការ​អ្នកសិក្សា​ទុច្ចរិត​ទេ​៕


© រក្សាសិទ្ធិដោយ thmeythmey.com