ជាតិ
បទយកការណ៍ / បទសម្ភាសន៍
គ្រាន់តែ​ភូមិ​មួយ​ក្នុង​ខែត្រ​ស្ទឹងត្រែង​ពលរដ្ឋ​អះអាងថា មាន​គោក្របី​ងាប់​ប្រមាណ ១០០ ក្បាល​ ​
16, May 2016 , 8:19 pm        
រូបភាព
ដោយ: &
​អ្នកភូមិ​កែង​ញ៉ៃ បាន​អះអាងថា សត្វ​គោក្របី​របស់​ពួកគេ​ប្រមាណ ១០០ ក្បាល បាន​ងាប់​ជា​បន្តបន្ទាប់​។ ភូមិ​កែង​ញ៉ៃ​នេះ ស្ថិតក្នុង​ឃុំ​សេកុង ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង​។ ប្រជាពលរដ្ឋនៅក្នុង​ភូមិ​នេះ​ដែលមាន​ប្រមាណ ១០០ គ្រួសារ ចិញ្ចឹមសត្វ​គោក្របី​ស្ទើរ​គ្រប់​ផ្ទះ ដោយ​ចិញ្ចឹម​ចាប់ពី ២ ក្បាល​រហូតដល់​គ្រួសារ​ខ្លះ​ចិញ្ចឹម​ជាង ៤០ ក្បាល ដើម្បី​ទុក​សម្រាប់​លក់​ឲ្យ​ឈ្មួញ។ តែ​យ៉ាងណា​មន្ត្រីខេត្ត​ស្ទឹងត្រែង រកឃើញថា នៅ​ទូទាំង​ស្រុក​សៀម​ប៉ាង​ខេត្តស្ទឹងត្រែង​មាន​គោក្របី​ងាប់​តែ​ជាង ៥០ ក្បាល​ប៉ុណ្ណោះ​។


មន្ត្រី លើកឡើងថា មូល​ហេតុដែល​គោក្របី​ងាប់​ដោយសារតែ​អាកាសធាតុ​ក្តៅ គ្មាន​ស្មៅ និង​ទឹក​គ្រប់គ្រាន់ ហើយ​ម្យ៉ាងទៀត​កសិករ​ដែល​ចិញ្ចឹម​គោក្របី មិនបាន​យក​ទុកដាក់​ថែទាំ​​សត្វគោក្របី​របស់​ពួកគេ​ឲ្យ​បានល្អ​។​


​សូម​ទស្សនា​សេចក្តីរាយការណ៍​របស់​លោក ជា ធី​រិ​ទ្ធ ពី​ខេត្តស្ទឹងត្រែង​ដូចតទៅ​៖



​ជា​បន្ត​សូម​ស្តាប់​បទសម្ភាសន៍​រវាង​លោក ជា ធី​រិ​ទ្ធ និពន្ធ​នាយករង​សារព័ត៌មាន​ថ្មីៗ ជាមួយ​លោក ម៉ែន គុង នាយករង​រដ្ឋបាលខេត្ត​ស្ទឹងត្រែង និង​ជា​អ្នក​ពាក្យ​សាលាខេត្ត​ស្ទឹងត្រែង​ផងដែរ​។​











Tag:
 គោក្របី​ងាប់​
 ​ ស្ទឹងត្រែង
© រក្សាសិទ្ធិដោយ thmeythmey.com