កីឡាអន្តរជាតិ
អន្តរជាតិ
Leicester ជាប់​ជា​ក្រុម​ប្រចាំ​រដូវ​កាល​ដូច Barcelona, Juventus, PSG និង Bayern
16, May 2016 , 8:39 pm        
រូបភាព
​ក្រុមបាល់ទាត់​ក្នុង​ក្របខណ្ឌ​កំពូល​ទាំង​៥​នៅ​អ៊ឺរ៉ុប​ដែល​ពេញនិយម​ជាងគេ​នៅលើ​ពិភព​ល​លោក​បាន​រកឃើញ​ម្ចាស់​ជើងឯក​រៀងៗ​ខ្លួន អស់ហើយ​បន្ទាប់ពី​ធ្វើការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​តាំងពី​ដើមរដូវ​កាល​មក​។​



​ក្នុង​រដូវ​កាល​ដ៏​ភ្ញាក់ផ្អើល​បំផុត​សម្រាប់​ក្របខណ្ឌ Premier League របស់​អង់គ្លេស​ឆ្នាំនេះ ក្លិប Leicester City ដែលមាន​មហាសេដ្ឋី​ជនជាតិ​ថៃ​ជា​ម្ចាស់​ក្លិប​នោះ ធ្វើបាន​យ៉ាង​ល្អ​បំផុត​ដោយ​អាច​ឈ្នះ​ពាន​ក្របខណ្ឌ​កំពូល​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប និង​បាល់ទាត់​នៅ​អង់គ្លេស​ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​អ៊ីតាលី​លោក Claudio Ranieri ។



សម្រាប់​ក្របខណ្ឌ​កំពូល​របស់​អេ​ស្ប៉ា​ញ La Liga ដែលជា​រដូវ​ល​កាល​ដ៏​តានតឹង​បំផុត​នោះ ក្រុម FC Barcelona បានឈ្នះ​ពាន​ជា​លើក​ទី​២៤​ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប ក្រោយ​បំបាក់ Granada ៣-០ នា​ការ​ប្រ​កូត​លើកចុងក្រោយ​ក្នុង​ក្របខណ្ឌ​នេះ​ដោយ​នាំមុខ​ពិន្ទុ​ក្រុម​លេខ​ពីរ Real Madrid តែ​១​ពិន្ទុ​ប៉ុណ្ណោះ​។​



​រីឯ​ក្រុម​ក្នុង​ក្របខណ្ឌ​ផ្សេងទៀត ដូចជា Italy Serie A របស់​អ៊ីតាលី​, Ligue 1 របស់​បារាំង និង Bundesliga របស់​អាល្លឺម៉ង់ បានទទួល​ជ័យជម្នះ​របស់ខ្លួន​តាំង​មិនទាន់​អស់​ប្រកួត​ឯណោះ ដោយ ក្រុម​សេះបង្កង់ Juventus បានឈ្នះ​ជើងឯក Italy Serie A ៥​លើក​ជាប់​គ្នា​បើ​គិត​ទាំង​ឆ្នាំនេះ​។



​ក្រុម Paris Saint-Germain ដែល​សំបូរ​ទៅដោយ​កីឡាករ​ល្អៗ​ច្រើន​ដែល​ធ្វើ​ឲ្យ​ក្រុម​ដទៃ​ពិបាក​នឹង​ប្រជែង​នោះបាន​លើក​ពាន​កំពូល Ligue 1 របស់​បារាំង​ជា​លើក​ទី​៦​ផងដែរ​។​



​ក្លិប​យក្ស​របស់​អាល្លឺម៉ង់ Bayern Munich ក្រោម​ការដឹកនាំ​របស់​លោក Pep Guardiola ហើយ​សំបូរ​ទៅដោយ Super Star ផងដែរ​នោះ​ក៏បាន​លើក​ពាន​កំពូល Bundesliga ៤​លើក​ជាប់​គ្នា​ផងដែរ​បើ​គិត​ទាំង​ឆ្នាំនេះ​ទៀត​។៕
 ​







Tag:
 ​បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com