ជាតិ
លោក ស៊ុន ចាន់ថុល ទៅប្រាប់​ផ្ទាល់​ដល់​យានដ្ឋាន​ជួសជុល​និង​កែច្នៃ​រថយន្ត​មួយកន្លែង​ឲ្យ​ទៅ​ចុះបញ្ជី​
17, May 2016 , 4:30 pm        
រូបភាព
ដោយ:
​នៅ​ថ្ងៃទី​១៦​ខែឧសភា​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដឹកនាំ​ក្រុមការងារ​មួយក្រុម​ទៅ​ត្រួតពិនិត្យ​ផ្លូវជាតិ​ក្នុង​ខេត្ត​ចំនួន​៣ រួមមាន ខេត្តកំពង់ចាម​, ត្បូងឃ្មុំ និង​ខេត្តព្រៃវែង​។ ក្នុងពេល​កំពុងធ្វើដំណើ​រលើ​ផ្លូវជាតិ​លេខ​១១ ស្ថិតក្នុង​ខេត្ត​ត្បូងឃ្មុំ លោក ស៊ុន ចាន់ថុល បាន​ប្រទះឃើញ និង​ទៅ​ជួប​ផ្ទាល់​ជាមួយ​ម្ចាស់​យានដ្ឋាន​ជុស​ជុល​និង​កែច្នៃ​គ្មាន​យីហោ​មួយកន្លែង ស្ថិតក្នុង​ស្រុក​អូ​រាំង​អូវ​។



​លោក ស៊ុន ចាន់ថុល បាន​សាកសួរ​ដោយផ្ទាល់​ទៅ​ម្ចាស់​យានដ្ឋាន ដែលមាន​ឈ្មោះ វុ​ធ្ធី  ទើប​ដឹងថា យានដ្ឋាន​នេះ ធ្វើ​អាជីវកម្ម​គ្មាន​ច្បាប់​អនុញ្ញាត​នោះទេ​។ លោក ស៊ុន ចាន់ថុល ក៏​ណែនាំ​ឲ្យ​ម្ចាស់​យានដ្ឋាន​រូបនេះ ទៅ​ចុះបញ្ជី​នៅ​មន្ទី​សាធារណការ​។

​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​រូបនេះ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ដែល​ធ្វើដំណើរ​ជាមួយនឹង​លោក​ដែរនោះ​ថា នេះ​គឺជា​យានដ្ឋាន​ជូ​ស​ជុល និង​កែច្នៃ​មួយកន្លែង​ក្នុងចំណោម​យានដ្ឋាន​ចំនួន ១៩២៣ ដែល​មិនទាន់​ចុះបញ្ជី​។ ជាថ្មី​ម្តងទៀត លោក ស៊ុន ចាន់ថុល អំពាវនាវ​ដល់​យានដ្ឋាន​ទាំង ១៩២៣ ទីតាំង​ឲ្យ​ទៅ​ចុះបញ្ជី ធ្វើ​អាជីវកម្ម​ស្របច្បាប់​។ លោក​ព្រមាន​ថា បើ​យានដ្ឋាន​ទាំងនោះ នៅតែ​មិន​ទៅ​ចុះបញ្ជី​ទៀត លោក​នឹង​បញ្ជា​ឲ្យ​បិទ​យានដ្ឋាន​គ្មាន​ច្បាប់​ទាំងអស់នោះ​។


​លោក ស៊ុន ចាន់ថុល បន្ថែមទៀតថា កា​កែច្នៃ​រថយន្ត ដើម្បី​ដឹកទំនិញ​បាន​ច្រើន លើស​ទម្ងន់​ច្បាប់​កំណត់ គឺជា​ការបំផ្លាញ​ផ្លូវថ្នល់ ដែល​ត្រូវបាន​សាងសង់​អស់ប្រាក់​រាប់ពាន់​លាន​ដុល្លារ​។

​លោ វុ​ធ្ធី ដែលជា​ម្ចាស់​យានដ្ឋាន​គ្មាន​ច្បាប់​អនុញ្ញាត បាន​ឲ្យ​ដឹងថា លោក​បើក​ដំណើរការ​អាជីវកម្ម​នៅ​ទីនោះ​អស់​រយៈពេល​២​ឆ្នាំ​ហើយ តែ​មិនដែល​ដឹងថា ច្បាប់​តម្រូវ​ឲ្យ​ចុះបញ្ជី​នោះទេ​។ លោក បន្ថែមថា កន្លងមក​មាន​ខាង​មន្ទីរ​ធ្លាប់​មក​ត្រួតពិនិត្យ​ដែរ តែ​មិនមាន​ការណែនាំ​ឲ្យ​ទៅ​ចុះបញ្ជី​ឡើយ​។ តែ​ក្រោយ​មានការ​ណែនាំ​ផ្ទាល់​ពី​រដ្ឋមន្ត្រី​ហើយ​នោះ លោក វុ​ធ្ធី ឲ្យ​ដឹង​ទៀតថា លោក​នឹង​ទៅ​ចុះបញ្ជី ព្រោះនេះ​ជាការ​តម្រូវ​របស់​ក្រសួង​សម្រាប់​យានដ្ឋាន​ទូទាំងប្រទេស​៕



Tag:
 ស៊ុន ចាន់ថុល​
  កែច្នៃ​រថយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com