កីឡាអន្តរជាតិ
អន្តរជាតិ
Euro2016៖ ពូ​ល A មាន អាល់​បា​នី បារាំង រូ​ម៉ា​នី និង​ស្វ៊ី​ស​
18, May 2016 , 11:59 am        
រូបភាព
ដោយ: រួបរួម
​ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទាត់​ដណ្តើម​ពានរង្វាន់​ទ្វីបអឺរ៉ុប​ឆ្នាំ​២០១៦ (UEFA EURO 2016) នឹង​ដំណើរការ​ចាប់ពី​ថ្ងៃទី​១០ ខែមិថុនា ដោយមាន​២៤​ក្រុម​ចូលរួម​។ ការប្រកួត​នឹង​ប្រព្រឹត្តទៅ​នៅ​កីឡដ្ឋាន​ចំនួន​១០​ក្នុងប្រទេស​បារាំង​។ ដោយមាន​ការបែងចែក​ជា​៦​ពូ​ល​។



​ថ្ងៃនេះ សារព័ត៌មាន​ថ្មីៗ សូម​ផ្តល់ព័ត៌មាន​សង្ខេប​ទាក់ទង​នឹង​ក្រុម​ជម្រើសជាតិ​ដែល​ស្ថិតនៅក្នុង​ពូ​ល A ដែល​ក្នុងនោះ មានតែ​ម្ចាស់ផ្ទះ​បារាំង​ប៉ុណ្ណោះ​ធ្លាប់​ឈ្នះ​តំណែង​ជើងឯក រូ​ម៉ា​នី និង​ស្វ៊ី​ស ធ្លាប់​បង្ហាញខ្លួន​នៅ​វគ្គ​នេះ ខណៈ​អាល់​បា​នី មានឈ្មោះ​ចូល​លេង​ជា​លើកដំបូង​បំផុត​។​

​អាល់​បា​នី ដឹកនាំ​ដោយ​គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី លោក Gianni De Biasi ចាប់តាំងពី​ខែធ្នូ ឆ្នាំ​២០១១ មក​។ ក្រុម​ដែលមាន​រហស្សនាម​ថា «The Eagles» (​ឥន្ទ្រី​) មួយ​នេះ ទើបតែ​មានឱកាស​បង្ហា​ញ​ខ្លួន​លើកទីមួយ​ក្នុង​ព្រឹត្តិការណ៍​ដណ្តើមពាន​ប្រចាំ​ទ្វីបអឺរ៉ុប បន្ទាប់ពី​ពួកគេ បាន​យកឈ្នះ​អា​មេ​នី ៣-០ នៅ​វគ្គ​ជម្រុះ​។​


​ម្ចាស់ផ្ទះ​បារាំង​ដឹកនាំ​ដោយ​គ្រូបង្វឹក​សញ្ជាតិ​បារាំង​ផ្ទាល់ គឺ​លោក Didier Deschamps ចាប់តាំងពី​ខែកក្កដា ឆ្នាំ​២០១២ មក​។ ក្រុម​ពណ៌​ខៀវ (Les Bleus) ឬ មាន់គក មួយ​នេះ ធ្លាប់​ឈ្នះ​ជើងឯក Euro ពីរលើក គឺ​នៅ​ឆ្នាំ​១៩៨៤ និង​ឆ្នាំ​២០០០ ។ បន្ទាប់ពី​អាល្លឺម៉ង់ និង​អេ​ស្ប៉ា​ញ បារាំង​គឺជា​ក្រុមទី​បី ដែល​ឈ្នះ​ពាន​ប្រចាំ​ទ្វីប​លើសពី​១​លើក​។​


​រូ​ម៉ា​នី ស្ថិតក្រោម​ការដឹកនាំរ​ប​ស់លោក Anghel Iordanescu ចាប់តាំងពី​ខែតុលា ឆ្នាំ​២០១៤ មក​។ ក្រុម​នេះ​មាន​រហស្សនាម​ថា Tricolorii (​បី​ពណ៌​)​។ នេះ​ជា​លើក​ទី​៤​ហើយ​ដែល​រូ​ម៉ា​នី​បាន​ឆ្លង​ផុត​វគ្គ​ជម្រុះ Euro ហើយ​កាលពី​ឆ្នាំ​២០០០ ពួកគេ​បាន​ឈានទៅដល់​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​។​


​ស្វ៊ី​សមាន​លោក Vladimir Petkovic ជា​គ្រូបង្វឹក ដោយ​លោក​បានចាប់ផ្តើម​ការងា​រ​តាំងពី​ខែកក្កដា ឆ្នាំ​២០១៤​មក​។ កំណត់ត្រា​ដ៏​ល្អ​របស់​ស្វ៊ី​ស គឺ​ការបង្ហាញ​វត្ត​មាននៅ​វគ្គ​ចាប់​ពូ​លបី​លើក​កន្លងមក​ហើយដោយ​ចាប់ផ្តើម​នៅ​ឆ្នាំ​១៩៩៦ ឆ្នាំ​២០០៤ និង​ឆ្នាំ​២០០៨ ៕

ព័ត៌មានទាក់ទង​នឹងពូលនីមួយៗ៖
ពូល A http://www.thmeythmey.com/?page=detail&ctype=article&id=39954&lg=kh

ពូល B http://www.thmeythmey.com/?page=detail&ctype=article&id=39979&lg=kh

ពូល C http://www.thmeythmey.com/?page=detail&ctype=article&id=40010&lg=kh

ពូល D http://www.thmeythmey.com/?page=detail&ctype=article&id=40076&lg=kh

ពូល E http://www.thmeythmey.com/?page=detail&ctype=article&id=40104&lg=kh

ពូល F http://www.thmeythmey.com/?page=detail&ctype=article&id=40126&lg=kh

Tag:
 Euro2016
  EuroGroupA
© រក្សាសិទ្ធិដោយ thmeythmey.com