ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការ​កោះហៅ ឯកឧត្តម កឹម សុខា ជា​លើក​ទី២ ពាក់ព័ន្ធ​អំពើ​សញ្ចារកម្ម
18, May 2016 , 1:01 pm        
រូបភាព
តុលាការ កោះហៅ​ឯកឧត្តម កឹម សុខា ជា​លើក​ទី២ ដើម្បី​ចូលខ្លួន​បំភ្លឺ​ក្នុងនាម​ជា​សាក្សី ជុំវិញ​អំពើ​សញ្ចារកម្ម។ នេះ​ជា​លើក​ទី២ហើយ ដែល​តុលា​ការកោះហៅ​ឯកឧត្តម កឹម សុខា បន្ទាប់ពី​​អនុ​ប្រ​ធាន​បក្ស​សង្គ្រោះ​ជាតិ​រូបនេះ បាន​ច្រានចោល​ដីកា​កោះហៅ​លើក​ទី១ ។



លោក សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​កោះហៅ​ជា​លើក​ទី២ ឲ្យ​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ បង្ហាញខ្លួន នៅ​តុលាការ​ក្នុងនាម​ជា​សាក្សី ទាក់ទងនឹង​ដំណើររឿង សញ្ចារកម្ម។ យោងតាម​ដីកា​កោះហៅ​លើក​ទី២នេះ ឯកឧត្តម កឹម សុខា ត្រូវ​ទៅកាន់​តុលាការ នៅ​ថ្ងៃទី២៦ ខែឧសភា ខាងមុខ។

សារព័ត៌មានថ្មីៗ មិនអាច​ទាក់ទង​សុំ​ការបញ្ជាក់​ពី​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ថា​តើ​ឯកឧត្តម កឹម សុខា នឹង​ចូលទៅ​កាន់​តុលាការ ឬ បដិសេធ​ជា​លើក​ទី២ ទៀត​នោះឡើយ។

កាលពីពេលថ្មីៗកន្លងទៅ តុលាការ​ចេញ​ដី​កាម្តង​រួចទៅហើយ ដើម្បី​ឲ្យ​ឯកឧត្តម កឹម សុខា ចូល​បំភ្លឺ នៅ​ថ្ងៃទី១១ ខែឧសភា។ តែ​អនុប្រធាន​បក្ស​ជំទាស់រូប​នេះ បាន​បដិសេធ មិន​បង្ហាញខ្លួន​តាម​ការកោះហៅរបស់​តុលាការ នោះទេ៕


Tag:
 កឹម សុខា
  តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com