ជាតិ
សង្គមជាតិ
រដ្ឋាភិបាលដំឡើងប្រាក់អាហារូបករណ៍ដល់និស្សិតនៅរុស្ស៊ីដល់ ៥០ ដុល្លារក្នុងមួយខែ
18, May 2016 , 2:49 pm        
រូបភាព
ដោយ:
រដ្ឋាភិបាលកម្ពុជា បានសម្រេច​ដំឡើង​ប្រាក់​អាហារូប​ករណ៍ដល់​និស្សិត​ខ្មែរ​ដែលសិក្សានៅប្រទេស​រុស្ស៊ី ៥០ ដុល្លារ​ក្នុងមួយខែ។ ការ​សម្រេច​នេះ ធ្វើ​ឡើង​នៅ​ក្នុងពេល​ដែលសម្តេចនាយក​រដ្ឋមន្រ្តី ហ៊ុន សែន​​​ ជួប​ជាមួយ​និស្សិត​ខ្មែរ​ដែល​សិក្សា​នៅប្រទេស​រុស្ស៊ី​ប្រមាណ​៣០០ នាក់​ ស្របពេលដែលសម្តេច​កំពុង​បំពេញ​បេសកកម្មការងារ​នៅ​ប្រទេស​រុស្ស៊ី។



ការសម្រេច​របស់​រដ្ឋាភិបាល​បែ​បនេះ ក៏ធ្វើឡើង​បន្ទាប់​ពីតំណាង​និស្សិតមួយរូប​ដែលសិក្សា​នៅប្រទេស​រុស្ស៊ី បានលើកឡើងពីទុក្ខលំបាករបស់និស្សិត​ខ្មែរ​កំពុង​សិក្សា​នៅប្រទេស​រុស្ស៊ី​ ដែល​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​តិច​តួច ប្រាប់​ដល់​សម្តេច ហ៊ុន សែន។ បើតាមតំណាង​និស្សិត​រូបនោះ កន្លងមក​ក្នុង​មួយខែ​និស្សិត​ដែល​សិក្សា​នៅ​ប្រទេស​រុស្ស៊ីទទួល​បាន​ប្រាក់​អាហារូបករណ៍​ពីរដ្ឋាភិបាល​រុស្ស៊ីជាង ២០ ដុល្លារ និង​ប្រាក់រដ្ឋាភិបាល​កម្ពុជា ១០ ដុល្លារ​ ដែល​ធ្វើ​ឲ្យ​និស្សិត​ជួប​ការលំបាក​ផ្នែកជីវភាព។

សម្តេច​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន បានបញ្ជាក់ថា និស្សិតដែល​កំពុងសិក្សា​នៅប្រទេសរុស្ស៊ីនាពេល​បច្ចុប្បន្ន​មានប្រមាណ ៣០០ នាក់​ ហើយប្រាក់​អាហារូបករណ៍ ដែលសម្តេចសម្រេច​ដំឡើង​ដល់ ៥០ ក្នុង​មួយខែ​ពេលនេះ គឺចាប់រាប់​ចាប់​ពីខែ​ឧសភា នេះតទៅ ហើយ​ត្រូវ​បើក​រៀង​រាល់​មួយត្រីមាស​ម្តង៕




Tag:
 ហ៊ុន សែន
 រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com